CamNews

តន្រ្តី 

ទស្សនាវិដេអូទំាងស្រុង នៃកម្មវិធី The Voice Cambodia វគ្គផ្តាច់ព្រ័ត្រ យប់មិញនេះ

(ភ្នំពេញ)៖ ទស្សនិកជនមួយចំនួន​ បានទស្សនារួចមកហើយ នូវការផ្សាយបន្តផ្ទាល់ នៃការប្រឡងចម្រៀង លំដាប់ថ្នាក់ពិភពលោក The Voice Cambodia រដូវកាលទី២ វគ្គផ្តាច់ព្រ័ត្រ ខណៈទស្សនិកជនមួយចំនួនទៀត ប្រហែលជាមិនទាន់បានទស្សនានោះឡើយទេ ដូច្នេះ Fresh News និង Khmer Talking សូមនំាយកនូវវិដេអូទំាងស្រុង​ ក្នុងការប្រកួតប្រជែងដណ្តើមជយលាភី រវាងកូនក្រុមរបស់ Coach របស់៤រូប ជូនទស្សនា។


សូមបញ្ជាក់ផងដែរថា បេក្ខជន ដែលទទួលបានជយលាភី​លើកពាន «The Voice Cambodia» ប្រចាំឆ្នាំ ២០១៦នេះ បានទៅលើបេក្ខជន ថែល ថៃ មានលេខសម្គាល់៣ ត្រូវជាកូនក្រុម​របស់គ្រូបង្វឹក ឱក សុគន្ធកញ្ញា។ ម្ចាស់ជយលាភី ទទួលបានទឹកប្រាក់១០០លានរៀល។

ចង់ដឹងថា តើ ថែល ថៃ មានសមត្ថភាពអស្ចារ្យយ៉ាងណានោះ ​ដែលអាចដណ្តើមពានពីបេក្ខជន-បេក្ខនារី ទំាង៣រូបទៀត ដែលមានសំឡេងល្អ មិនចាញ់រូបលោកប៉ុន្មាននោះ សូមទស្សនានូវវីដេអូទាំងស្រុង ដូចខាងក្រោមនេះ៖

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង

Tags: The voice cambodia The Voice Int news