CamNews

កីឡាអន្តរជាតិ 

គ្រូ​បង្វឹក​ក្លឹប​តោ​ខៀវ Conte បាន​ព្រមាន​ថា Chelsea នៅ​មិន​ទាន់​ធា​នា​បាន​ឈ្នះ​ពាន Premier League

(ក្រុងឡុងដ៍)៖ លោក Antonio Conte ដែលជាគ្រូបង្វឹកក្រុមតោខៀវ Chelsea បានព្រមានកូនក្រុមរបស់ខ្លួនថា Chelsea នៅមិនទាន់ធានាបាន ១០០% ថានឹងឈ្នះពាន Premier League នារដូវកាលនេះនៅឡើយ បើទោះបីជានាំមុខកំពូលតារាងរហូតដល់ទៅ ៩ពិន្ទុក៏ដោយ នេះបើយោងតាម BBC។

អតីតគ្រូបង្វឹកក្រុមជម្រើសជាតិអ៊ីតាលីខាងលើបានធ្វើការពន្យល់អ្នកគាំទ្រទាំងឡាយ ក៏ដូចជាព្រមានកូនក្រុមរបស់ខ្លួនថា «វាមិនទាន់ឆ្លងផុតគ្រោះថ្នាក់នៅឡើយទេ និងក៏មិនទាន់សង្ឃឹមទាំងស្រុងដែរ ថា Chelsea ពិតជាឈ្នះជើងឯក Premier League នារដូវកាលឆ្នាំ២០១៦-២០១៧ នេះ ក្នុងខណៈដែលកំពុងនាំមុខក្រុមលេខ២ Tottenham Hotspur ៧ពិន្ទុក៏ដោយ ដែលវាតិចណាស់សម្រាប់គូប្រជែងពីបណ្តាក្លឹបធំៗជាច្រើនទៀត»

លោក Conte បន្ថែមទៀតថា ថ្វីត្បិតតែយើងបានយកឈ្នះក្រុមខ្លាំងៗអស់ទៅហើយមែន តែនៅចុងបញ្ចប់នៃរដូវកាល គឺពិតជាស្វិតខ្លាំងឡើង ដោយសារតែក្រុមនាំមុខ ប្រជែងគ្នាយកកៅអីលេងក្នុងពានរង្វាន់អឺរ៉ុប (Champions League និង UEFA Europa League) ហើយក្រុមខ្សោយៗ ប្រជែងគ្នា ដើម្បីយកកៅអីបន្តលេងនៅ Premier League រដូវ កាលក្រោយ។

តែផ្ទុយទៅវិញ ក្នុងនាមជាគ្រូបង្វឹកដូចគ្នាលោក Pep Guardiola បានលើកឡើង ក្រោយពីក្រុម Manchester City របស់រងបរាជ័យ ៤-០ នៅពហុកីឡដ្ឋាន Stamford Bridge ក្នុងជើងទី២ថា Chelsea គឺពិតជាឈ្នះជើងឯក Premier League នារដូវកាលនេះយ៉ាងប្រាកដ គ្រាដែលលោក Arsene Wenger គ្រូបង្វឹកក្រុមកាំភ្លើងធំ Arsenal ក៏បានលើក ឡើងបែបនេះដូចគ្នា បន្ទាប់ពី Arsenal បានចាញ់ Chelsea ៣-១ វិញនោះ តែកីឡាករខ្សែបម្រើប្រយុទ្ធ Mesut Ozil ថា Arsenal មិនទាន់អស់សង្ឃឹមទេ គឺនៅមានឱកាសលើកពានលំដាប់កំពូលអង់គ្លេសមួយនេះក្នុងរដូវកាលនេះទៅ វិញ។

សូមបញ្ជាក់ផងដែរថា នេះជាឆ្នាំដំបូងដែលលោក Antonio Conte មកដឹកនាំ Chelsea បន្ទាប់ពីលាឈប់ពីក្រុម ជម្រើសជាតិអ៊ីតាលី ហើយនៅតែ១៤ប្រកួតទៀតប៉ុណ្ណោះ នឹងបិទរដូវកាល Premier League វិញហើយ ហើយបើពិត ជា Chelsea ឈ្នះពានវិញនោះ នោះមានន័យថា Chelsea ខកខានតែ ១ឆ្នាំក្នុងការឈ្នះពាននេះ បន្ទាប់ពីក្លឹបមួយនេះ ឈ្នះក្នុងឆ្នាំ២០១៥ ក្រោមការដឹកនាំរបស់គ្រូបង្វឹក Jose Mourinho ដែលត្រូវបានបណ្តេញចេញពីតំណែងកាលពីចុង ឆ្នាំ២០១៥ កន្លងទៅ៕

លទ្ធផលរូបភាពសម្រាប់ antonio conte

លទ្ធផលរូបភាពសម្រាប់ chelsea

No automatic alt text available.

តារាងពិន្ទុបណ្តោះអាសន្ន ប្រចាំសប្តាហ៍ទី២៤

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Premier League