CamNews

តន្រ្តី តារា 

ការប្រគុំតន្ត្រីបុស្បាប៉ាន់ ទទួលស្គាល់ ដោយយូណេស្កូ


ភ្នំពេញៈ ក្រុមតន្ត្រីបុស្បាប៉ាន់ ដែលមានកុមារី បុស្បា ប៉ាន់ ជាអ្នកចម្រៀងដ៏សំខាន់ប្រចាំក្រុមនេះ ត្រូវបានអង្គការសហប្រជាជាតិ វប្បធម៌ វិទ្យាសាស្ត្រ និងអប់រំ ហៅកាត់ថា (យូណេស្កូ) ទទួលស្គាល់ថា បានជួយផ្ទេរចំណេះវិជ្ជាសិល្បៈ ពីសិល្បករជើងចាស់ទៅក្មេងៗជំនាន់ក្រោយ។

ឪពុករបស់កុមារី បុស្បា ប៉ាន់ លោក ប៉ាន់ ម៉េងហៀង បានប្រាប់ដល់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលឱ្យដឹងនៅថ្ងៃសៅរ៍ ទី១៩ ខែកុម្ភៈ នេះថា បណ្តាមន្ត្រីអង្គការយូណេស្កូ បន្ទាប់ពីបានទស្សនាការសម្តែងរបស់ បុស្បា ប៉ាន់ កាលពីខែវិច្ឆកា ឆ្នាំ២០១០ រួចមក តំណាងអង្គការផ្តល់ស្លាកសញ្ញាទទូលស្គាល់ថា ក្រុម បុស្បា ប៉ាន់ ដែលមានតន្ត្រីករ សិល្បករជើងចាស់ជាច្រើននោះ គឺបានផ្ទេរនូវចំណេះវិជ្ជាដល់ក្មេងជំនាន់ក្រោយ។

លោក ប៉ាន់ ម៉េងហៀង ដែលស្រឡាញ់វត្ថុសិល្បៈចាស់ៗ និងមានក្រុមជាងត្បាញ ជាងគំនូរ ជាងចម្លាក់នៅ ក្នុងផ្ទះផងដែរនោះ បានបន្តថា

Tags: