CamNews

តារា 

គ្រាន់​តែ​រូប​ភាព មួយ​សន្លឹក របស់​​នាង​ Kim Kar​da​shian ធ្វើ​​ឲ្យ​​កក្រើក​ដល់​អ្នក​​គាំ​​ទ្រ

​​(អាមេរិក)៖ តារាទូរទស្សន៍ដ៏ល្បី របស់អាមេរិក Kim Kardashian ដែលទើបនឹងរងផល ប៉ះពាល់ផ្លូវចិត្ត បន្ទាប់ពីនាងត្រូវ​ក្រុមចោរប្លន់ អស់ទ្រព្យសម្បត្តិ និងចាប់នាងចង​កំឡុងពេល ស្នាក់នៅប៉ារីស កាលពីខែកញ្ញា កន្លងទៅ ពេលនេះនាងបានសាងភាពភ្ញាក់ផ្អើល និងការស្វាគមន៍ជា​ថ្មី​ម្តងទៀត ខណៈដែលអ្នកគាំទ្រឃើញ តារាហូលី​វូតរូបនេះ បង្ហោះរូបភាពរបស់នាង នៅ​លើបណ្តាញសង្គមហ្វេសប៊ុកឡើងវិញ កាលពីថ្ងៃទី៣១ តុលា ២០១៦ នេះ។

តារាវ័យ៣៦ឆ្នាំរូបនេះ ខានបង្ហោះរូបភាពពាក់ព័ន្ធ នឹងជីវិតនាងមួយរយៈមកហើយ បន្ទាប់ពីត្រូវ​ចោរប្លន់ ដែលជា​ទម្លាប់ គឺ Kim Kardashian តែងចូលចិត្តបង្ហោះ រូបភាពសិចស៊ីរបស់ខ្លួន មិនលោះថ្ងៃឡើយ តែក្រោយពីក្រុមអ្នកគាំទ្រ បានឃើញរូបភាព​នាង​ជាថ្មី ទោះបីមិនមែន​ជារូប ក្នុងប្រពៃណី Halloween ក៏ពួកគេសម្តែងក្តី ត្រេកអរដែរ ព្រោះនាងទើបតែបញ្ចេញ សកម្ម​ភាពឲ្យឃើញឡើងវិញ បន្ទាប់ពីបាត់មុខ​ ស្ទើរតែមួយខែហើយនោះ។

ក្រុមអ្នកគាំទ្រ តារាចម្រៀង និងជាតារាទូរទស្សន៍ Kim Kardashian ពិតជា​រីករាយណាស់ ដោយមាន​ម្នាក់​សរសេរសារ​ថា «ស្វាគមន៍ Kim ត្រលប់មកវិញ ដែលវាពិតជារឿងរំភើបណាស់ ពេលបាត់មុខនាងមួយរយៈធំទៅហើយ!»។ ប៉ុន្តែអ្នកខ្លះបែរ​ជាគិត អវិជ្ជមាន​ទៅវិញថា មិនដឹងគណនីហ្វេសប៊ុក ដែលបង្ហោះ​រូប Kim នោះ ពិត ឬក្លែងក្លាយទេ តាំងពីនាងលេងប្រើមួយខែទៅហើយ ប៉ុន្តែគេសង្ឃឹមថា វាពិតជាហ្វេសប៊ុក​នាងពិតមែន ចៀសវាង ធ្វើឲ្យអ្នកគាំ​ទ្រ​ខកចិត្ត៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង