CamNews

តារា 

ភ្ញាក់ផ្អើល ក្រោយឃើញ កញ្ញា ស៊ីន យូប៊ីន ប៉ះក្នុងកម្មវិធីជាមួយ Yaya

គេសង្កេតឃើញថា តារាសម្តែងស្រីដ៏មានប្រជាប្រិយភាព កញ្ញាស៊ីន យូប៊ីន បច្ចុប្បន្នមិនត្រឹមតែមានហាងឆេងខ្លាំងនៅក្នុងប្រទេសនោះទេ នាងក៏បានចេញទៅថតនៅក្រៅប្រទេស ដូចជាប្រទេសថៃ តាមរយៈកម្មវិធី និងថតរឿងផ្សេងៗយ៉ាងច្រើន។

ជាក់ស្តែងកាលពីពេលថ្មីៗនេះ អ្នកគាំទ្រជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយតារាស្រីស្រស់រូបនេះបានលេចមុខនៅក្នុងកម្មវិធីមួយ ដែលបានជួបជាមួយនឹងតារាស្រីថៃដែលមានប្រជាប្រិយភាពគឺ Yaya Urassaya


ក្នុងនោះផងដែលតារាស្រីទាំងពីរដួងរូបនេះ បានបង្ហាញភាពរាក់ទាក់រវាងគ្នាតាមរយៈការថតរូប ដែលធ្វើឲ្យអ្នកគាំទ្រជាច្រើនរំភើបជំនួសគ្រប់គ្នាតែម្តង។

មិនត្រឹមតែប៉ុណ្ណោះឃើញថា សម្រស់របស់តារាទាំង២ដួងនេះ ពិតជាស្រស់ស្អាតដូចៗគ្នា តែងខ្លូនបែបសាមញ្ញមើលទៅពិតជាស្រស់ស្អាត មិនចាញ់គ្នានោះទេ។