CamNews

ភាពយន្ត 

“Chucky” បានត្រឡប់មកវិញម្ដងទៀតហើយនៅក្នុងខ្សែភាពយន្តថ្មី “តុក្កតាបិសាច Chucky” ឬ “Child’s Play” (មានវ

ដូចដែលអ្នករាល់គ្នាស្គាល់ហើយថាតុក្កតាបិសាច Chucky ពីខ្សែភាពយន្តរន្ធត់ដែលចាក់បញ្ចាំងតាំងតែពីពួកយើងនៅវ័យក្មេងៗនោះបានត្រឡប់មកវិញហើយនាពាក់កណ្ដាលឆ្នាំ២០១៩ នេះ។ Chucky បានបង្ហាញខ្លួនតំបូងបំផុតក្នុងឆ្នាំ ១៩៨៨ ក្នុងវគ្គទីមួយដែលនិយាយអំពីបុរសម្នាក់ដែលបានធ្វើអត្តឃាតហើយប្រើប្រាស់មន្តអាគម និងវិជ្ជាសីលដើម្បីចូលទៅក្នុងខ្លួនតុក្កតា Chucky ដើម្បីតាមសម្លាប់ និងសងសឹក។


សម្រាប់អ្នកដែលកើតក្នុងជំនាន់ឆ្នាំ៩០ ឬកំឡុងឆ្នាំ ២០០០ ច្បាស់ជាស្គាល់តុក្កតាបិសាចដ៏គួរឲ្យខ្លាចមួយនេះហើយ។ ដោយឡែកក្នុងឆ្នាំ ២០១៩ នេះផលិតកម្ម Orion Pictures និងផលិតកម្មដៃគូសហការផ្សេងៗទៀតបានបង្កើតរឿងតុក្កតា Chucky នេះសារជាថ្មីជាមួយនឹងឈុតឆាក និងសាច់រឿងភ័យរន្ធត់ខ្លាំងជាងវគ្គមុនៗទៅទៀត។ គួរបញ្ជាក់ផងដែរថារឿង “តុក្កតាបិសាច Chucky” នេះនិយាយអំពីក្មេងប្រុសម្នាក់ឈ្មោះ Andy ដែលទទួលបានអំណោយថ្ងៃកំណើតពីម្ដាយរបស់គេដែលជាតុក្កតាបច្ចេកវិទ្យាថ្មី Chucky នេះ។ តែសកម្មភាពរបស់តុក្កតានេះចេះតែចម្លែកទៅៗពីមួយថ្ងៃទៅមួយថ្ងៃរហូតដល់គ្រប់គ្រងលែងបាន។


វាធ្វើឲ្យ Andy និងអ្នកជុំវិញខ្លួនភ័យខ្លាចដោយសារតែតុក្កតានេះរហូតដល់មានគ្រោះថ្នាក់ដល់ជីវិតទៀតផង។ សម្រាប់អ្នកដែលចូលចិត្តខ្សែភាពយន្តបែបភ័យរន្ធត់នេះអាចមកទស្សនាបានដែលមានចាក់បញ្ចាំងចាប់ពីថ្ងៃទី០៨ ខែកក្កដា នេះហើយ! តែទស្សនិកជនដែលមានអាយុក្រោម ១៨ឆ្នាម ហាមមិនឲ្យទស្សនាឡើយដោយសារតែមានឈុតភ័យរន្ធត់ខ្លាំង។

ទស្សនា Trailer នៅទីនេះ

ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodia, www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍។