CamNews

ភាពយន្ត 

ហេតុការណ៍ដ៏អាថ៌កំបាំងនិងព្រឺព្រួចនឹងមាននៅក្នុងរឿង “អាថ៌៎កំបាំងកូនភ្លោះ”

ខ្សែភាពយន្តព្រឺព្រួចមួយទៀតហើយដែលនឹងមកដល់ក្នុងរឿងភាពយន្តនាថ្ងៃទី ១៦ មីនានេះ គឺរឿង “អាថ៌កំបាំងកូនភ្លោះ” ដែលជាខ្សែភាពយន្តដ៏ព្រឺសម្បុរមួយរបស់ប្រទេសម៉ាឡេស៊ី។

ខ្សែភាពយន្តដ៏រន្ធត់ “អាថ៌កំបាំងកូនភ្លោះ” និយាយអំពីហេតុការណ៍ដ៏ព្រឺព្រួចនៅពីក្រោយការស្លាប់ជាបន្តបន្ទាប់របស់អ្នកភូមិមួយ ក្រោយពីហេតុការណ៍នេះត្រូវបានលឺទៅដល់ប៉ូលីស មានស្នងការមួយរូបបានព្យាយាមរុករកនៃរឿងរ៉ាវពីក្រោយការស្លាប់ដ៏គួរអោយខ្លាចមួយនេះ។ តែអ្វីៗគ្រប់យ៉ាងនឹងត្រូវបានរារាំងនៅពេលដែលគេបានប្រទះនូវកូនភ្លោះដ៏កំណាច។

ខ្សែភាពយន្ត “អាថ៌កំបាំងកូនភ្លោះ” នឹងនាំយកមកនូវភាពភ័យខ្លាចថ្មីមកជូនអ្នកទស្សនា ដែលក្នុងខ្សែភាពយន្តនេះមាននូវឈុតឆាក រន្ធត់ និងព្រឺរោមជាច្រើនដែលសម្រាប់អ្នកចូលចិត្តទស្សនាខ្សែភាពយន្តគួរអោយខ្លាចមិនគួរមើលរំលងនោះឡើយ។ ទស្សនាខ្សែភាពយន្ត “អាថ៌កំបាំងកូនភ្លោះ” នៅរោងភាពយន្តដែលនៅជិតលោកអ្នកចាប់ពីថ្ងៃទី ១៦ មីនានេះតទៅ។

ទស្សនា Trailer នៅទីនេះ

 

ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodia, www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍។