CamNews

កំសាន្ត 

នៅក្នុងខែធ្នូខាងមុខនេះ ក្រុម BLACKPINK នឹងប្រារព្ធការប្រគុំតន្រ្ដីអនឡាញដំបូងបំផុតរបស់ខ្លួន

ក្រុម BLACKPINK នឹងឡើងសម្ដែងរាំង និងច្រៀង នៅលើឆាកនិម្មិត ក្នុងខែធ្នូនេះ ។ នៅថ្ងៃទី៣ ខែធ្នូនេះ ផលិតកម្មកម្សាន្ដកូរ៉េ YG Entertainment បានប្រកាសជាផ្លូវការថា ក្រុម BLACKPINK នឹងប្រារព្ធនូវការប្រគុំតន្រ្ដីលើកដំបូងបំផុតរបស់ខ្លួន ក្រោមចំណងជើងថា “YG Palm Stage – 2020 BLACKPINK: The Show” ។ YG Entertainment នឹងសហការជាដៃគូជាមួយ YouTube Music សម្រាប់ការប្រគុំតន្រ្ដីនេះ ដែលនឹងផ្សាយបន្ដផ្ទាល់នៅលើបណ្ដាញ Youtube នៅថ្ងៃ ២៧ ខែធ្នូ វេលាម៉ោង ២ រសៀល ម៉ោងនៅប្រទេសកូរ៉េ (midnight ET)។



ក្រៅពីការប្រគុំតន្រ្ដីលើកដំបូងរបស់ក្រុម BLACKPINK ព្រឹត្ដិការណ៍បន្ទាប់ គឺជាការសម្ពោធ ការប្រគុំតន្រ្ដីប្រេនថ្មីរបស់ YG Entertainment ដែលមានឈ្មោះថា “Palm Stage” ៕

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Soompi