CamNews

កំសាន្ត 

មកមើលតារាថៃសំញែង ផ្ទះថ្មីរបស់ពួកគេ នៅក្នុងវីដេអូ Vlog របស់ពួកគេ

មួយរយៈចុងក្រោយនេះ តារាស្រីថៃជាច្រើនរូប បានបង្ហាញលំនៅឋានថ្មីដ៏ស្រស់ស្អាតរបស់ខ្លួន នៅក្នុងវីដេអូ Vlog ។ 

កញ្ញា Bifern Anchasa



នៅរយៈពេលចុងក្រោយនេះ តារាស្រី Bifern Anchasa បានបង្ហាញផ្ទះថ្មីដ៏ស្រស់ស្អាតរបស់នាង នៅក្នុងវីដេអូ Vlog ។ នៅក្នុងវីដេអូ
នាងនិយាយថា ក្ដីសុបិនរបស់មនាង ក្លាយជាការពិតហើយ ដោយសារបច្ចុប្បន្ន នាងមានផ្ទះផ្ទាល់ខ្លួន ។ ផ្ទះរបស់នាងធំទូលាយ ស្អាត និងមានកម្ពស់ ៤ ជាន់។

កញ្ញា Baifern Pimchanok


តារាស្រីប្រកបដោយទេពកោសល្យសម្ដែង កញ្ញា Baifern Pimchanok បច្ចុប្បន្នមានឆាណែល Youtube ផ្ទាល់ខ្លួន ។
នៅក្នុងវីដេអូ Vlog របស់នាង កញ្ញា Baifern Pimchanok បានបង្ហាញផ្ទះថ្មីរបស់នាង ដែលជាងកំពុងសាងសង់។
ផ្ទះក្នុងក្ដីស្រមៃរបស់នាង គឺមានតម្លៃ ៨០ លានបាត ។

កញ្ញា Zommarie


តារាសម្ដែង និងជាតារាចម្រៀង កញ្ញា Zommarie នាពេលថ្មីៗនេះ នាងបានបង្ហាញផ្ទះថ្មីរបស់ខ្លួន នៅក្នុងវីដេអូ Vlog ថ្មីរបស់នាង ។​
នៅក្នុងវីដេអូ នាង ក្រុមរបស់នាង និងអ្នករចនាផ្ទៃខាងក្នុងលំនៅឋាន បានរៀបចំគ្រឿងសង្ហារឹម នៅក្នុងផ្ទះ ។ ក្រោយការរៀបចំរួច
ផ្ទះនេះពិតជាស្រស់ស្អាតខ្លាំងណាស់ ។

អបអរសាទរ ចំពោះតារាស្រស់ស្អាតទាំងអស់ ចំពោះលំនៅឋានថ្មីរបស់ពួកគេ!



ប្រែសម្រួល៖ សារ៉ាត
ប្រភព៖ Thaiupdates