CamNews

តារា 

ខាត់ សុឃីម បង្ហាញសារ ក្នុង​ន័យ​ប្រឆាំង អ្នក​ចាំ​ឈ្នា​នីស បំផ្លាញ​សុភមង្គល

ភ្នំពេញ៖ តារាចម្រៀងពហុជំនាញ អ្នកនាង ខាត់ សុឃីម បន្ទាប់ពីបាន រៀបការសាងគ្រួសារ ជាមួយស្វាមី វ័យក្មេង លោក ផាណូ ប្រមាណ៤ឆ្នាំមក គេឃើញតារាស្រីរូបនេះ ហាក់ដូចជា មានក្តីសុខជាមួយ ក្រុមគ្រួសារខ្លាំង។ ជាក់ ស្តែងថ្មីៗនេះ នាងបានយករូបផ្អែមល្ហែមរបស់គ្រួសារ មកបង្ហោះនៅលើបណ្តាញទំនាក់ទំនងសង្គម Facebook ផ្ទាល់របស់ខ្លួន ដើម្បីបញ្ជាក់ពីចំណងស្នេហ៍ និងបញ្ឈឺចិត្តអ្នកដែលធ្លាប់រិះគន់ និងចង់ឃើញគ្រួសារនាង ដើរដល់ផ្លូវ បំបែក ។

សារខ្លីមួយ ដែលតារាចម្រៀង និងម្ចាស់ហាង «ខាត់ សុឃីម សម្អាងការ» បានបង្ហោះនៅលើបណ្តាញទំនាក់ទំនងសង្គម Facebook ផ្ទាល់ខ្លួន ដោយសរសេរជាភាសាខ្មែរថា «សួស្តីមិត្តទាំងក្រៅ ក្នុង Facebook ថ្ងៃនេះ ចង់និយាយពាក្យមួយឃ្លា ទៅកាន់អ្នកដែលចាំមើល ថាថ្ងៃណាមួយខ្ញុំនិងប្តីរបស់ខ្ញុំបែកគ្នា ។ មិនមែនទើបតែឮទេ តាំងពីខ្ញុំបានស្រលាញ់គ្នាដំបូងមកម្ល៉េះ តែបើគិតមកដល់ថ្ងៃនេះ គឺស្នេហាខុសវ័យរបស់ពួកខ្ញុំ ដែលគេដាក់ឈ្មោះឲ្យនោះ បាន ៤ឆ្នាំហើយ បានកូនស្រីមួយជាចំណងដៃ..... ហើយធ្វើ ជាមនុស្សពិបាក ក្នុងការរស់នៅ ឲ្យគេស្រលាញ់គ្រប់គ្នាមែន តែខ្ញុំមិនបានចុះចាញ់ នូវអ្វីដែលអ្នកនិយាយទេ វាធ្វើឲ្យខ្ញុំរឹតតែតស៊ូ តទៅទៀត ....»។

ក្នុងសារនោះ តារាចម្រៀង អ្នកនាង ខាត់ សុឃីម បានលើកសរសើរ ស្វាមីរបស់នាង បង្អួតអ្នកគាំទ្រទៀតថា «ខ្ញុំអរគុណដល់ប្តី សំលាញ់របស់ខ្ញុំធំណាស់ ដែលបានទទួលយកស្រី មានកូន១ដូចខ្ញុំ មកធ្វើជាប្រពន្ធ ផ្តល់តំលៃ ផ្តល់សុភមង្គល ដល់ខ្ញុំនិងកូនកាន់ដៃគ្នា រហូតទៅ.....sky គឺកូនប្រុសខ្ញុំ គេមានប៉ាម្នាក់ ដែលចេះទទួលខុសត្រូវ ចំពោះជីវិតរបស់គេ ...គេមិនមែនកូនគ្មានប៉ាទេ កុំពូកែបំបាក់ទឹកចិត្តគេពេក ដៃចង្អុលគេម្រាម១ តែចង្អុលខ្លួនឯងវិញ ដល់ទៅម្រាម៤...ចុងបញ្ចប់នេះ សូមជំរាបដល់អ្នក ចាំបំបាក់ទឹកចិត្តគ្រួសារខ្ញុំ សូមឲ្យសុខសប្បាយ រស់ឲ្យបាន យូរបើកភ្នែកចាំមើលពួកខ្ញុំ…» ។

នេះគឺជាលើកទី១ហើយ ដែលតារាចម្រៀងល្បីឈ្មោះ មានជំនាញទាំងបុរាណ និងសម័យ អ្នកនាង ខាត់ សុឃីម លាតត្រដាង ពីស្ថានភាពគ្រួសារផ្អែមល្ហែម បង្អួតដល់មហាជនអ្នកគាំទ្រ នាងឲ្យបានឃើញពីសុភមង្គលគ្រួសារ រួមជាមួយអារម្មណ៍ឈឺចាប់ ដែលនាងត្រូវបានមនុស្ស មួយចំនួនតូច ឈ្នានីស និងចង់ឃើញនាង និងគ្រួសារជួបរឿងបែកបាក់ ដោយនាងសង្ឃឹមថា តាមរយៈសារនេះ និងធ្វើឲ្យអ្នកមាន បំណងឈ្នានីសនាង បញ្

ឈប់ទង្វើរបស់ខ្លួន ៕


ផ្តល់សិទ្ធដោយ​៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh