CamNews

តារា 

ភរិយា ស៊ុក សុភា ឆេះ​​ដុំ​​លើ​​ការ​​ប្រើ​​​​ពាក្យ​​ពេចន៍ ជេរ​ប្រមាថ​​របស់​​ម្ចាស់ Ac​count Face​book

(ភ្នំពេញ)៖ ក្រោយពេលផ្ទុះសង្គ្រាម ពាក្យសម្តីជេរបញ្ចោរកប់ៗមាត់ លើតារាសម្តែងចាស់វស្សា អ្នកនាង ចន ច័ន្ទលក្ខិណា ថានាងជាស្រីមានប្រុស និងសាហាយច្រើនហើយ រហូតឈានដល់ការ​ដៀម​ដា​មផ្លែផ្កា ពាក្យសម្តីមិនសមរម្យមួយ​ចំនួន ឲ្យប្តី-ប្រពន្ធអតីតតារា​សម្តែង លោក ស៊ុក សុភា រួចមក ពេ​លនេះសាមីខ្លួនភរិយា លោក ស៊ុក សុភា បានចេញមុខប្រតិកម្មឆ្លើយតប ទាំងកំហឹងពីអូស្រ្តា​លី​វិ​ញថា «បុគ្គលរូបនេះជាសត្វឆ្កែ លួចខាំពីក្រោយខ្នង!»។

ភរិយាលោក ស៊ុក សុភា គឺអ្នកនាង ហ្សារីណា បានសរសេរបញ្ចេញប្រតិកម្ម កាលពីថ្មីៗមុននេះ​បន្តិចថា «នេះជាលើកទី១ហើយ​ ក៏សង្ឃឹមថា ជាលើកចុងក្រោយ ដែល​ខ្ញុំនឹង មានប្រតិកម្ម ចំ​ពោះ​មនុស្សមួយចំនួនតូច ឬក៏អាចជាបុគ្គល​តែមួយ តែងខំ​បង្កើត​ Account ច្រើន ទោះជាខ្ញុំធ្លាប់បានប្លុក រាប់មិនអស់​ពីមុនមក​ក៏ដោយ​​ គឺបុគ្គលនោះ​ មកពីគណបក្សសង្គ្រោះជាតិ​ ដែលតែងតែមកដៀលជេរ ប្រមាណខ្ញុំព្រមទាំងក្រុមគ្រួសារ រហូតមក​!»។

អ្នកនាង ហ្សារីណា បានបញ្ជាក់ទៀតថា «សូម្បីតែខ្ញុំមិនបានធ្វើអ្វីខុស​ សូម្បីតែទង្វើឲ្យគេម​កដៀលជេរថា​ បុគ្គលនោះពេលនេះ មាន​ Account ជាឈ្មោះ​ Sok Maly ហើយសកម្មភាព គឺដដែលៗអាចឲ្យខ្ញុំកត់ត្រាបានថា ជាមនុស្សដដែលៗ​ពីដំបូងឡើយ ខ្ញុំមិនដែលខ្វល់ទេ ហើយក៏មិនយកចិត្តទុកដាក់ និងឆ្កែលួចខាំពីក្រោយខ្នងដែរ​ តែលើកនេះសុំដាក់មួយដង ដើម្បីកុំឲ្យ​ មនុស្សថោកទាបហ្នឹង បានដៃពេក!»។​

ភរិយារបស់លោក ស៊ុក សុភា បានលើកឡើងទៀតថា «តាំងតែពីដើមមកមានគេប្រាប់ខ្ញុំថា ខា​ង​ហ្នឹងពូកែជេរហើយ លាបពណ៌ឲ្យគេ​ តែខ្ញុំមិនដែលជឿ មានតែខំបកស្រាយការពារ ពន្យល់គេ​ ដែលសូម្បីតែខ្ញុំបានអាន បានឃើញការសរសេរ និងវីឌីអូនផ្ទាល់ភ្នែក ក៏ដោយក៏ខ្ញុំបិទភ្នែកបិតមាត់​ ព្រោះគិតថា ខ្ញុំមិនបានចូលបក្សណាទេ​ នៅកណ្ដាលពេលឃើញត្រូវថា ត្រូវ​ឃើ​ញខុសថាខុស​ ហើយអ្វីដែលខ្ញុំតាំងចិត្ត ធ្វើគឺមានតែខំសាងអំពើរល្អ​ ជួយបងប្អូនតាមសមត្ថភា​ព​ ប៉ុណ្ណឹងហើយអ្នកឯងអត់ចេះ គិតពិចារណាទេឬ?​ អ្នកឯងថា ខ្ញុំមិនចេះវិភាគហៃអើៗ​ ខ្ញុំសួរថានរណាហៃអើៗ មិនចេះវិភាគឲ្យប្រាកដ?​ នរណាថ្លៃថ្នូរត្រឹមត្រូវ ជាងនរណា?»​។

អ្នកនាង ហ្សារីណា បានបន្ថែមថា «បើអ្នកឯងថ្លៃថ្នូរ ល្អត្រឹមត្រូវមែន​ អ្នកឯងចេញមុខពិតមកតតាំ​ង ជាមួយខ្ញុំមក​ កុំខ្លាំងតែខាងលួចខាំពីក្រោយ​ ថោកទាបណាស់​ ហើយអ្វីដែលអ្នកឯង ធ្វើគឺឲ្យ​ខូចឈ្មោះ ហើយថោកដល់អ្នកដែលគេល្អៗ ពីបក្សសង្គ្រោះជាតិ​អស់ហើយ​ ឈប់បានមេត្តាឈ​ប់​ទៅ​ ព្រោះខ្ញុំកំពុងតែវិចារណាថា​ ខ្ញុំគួរតែចូលឬទេ​នៅពេលដែលកំពុង មានការស្នើ​សុំមកផង។​ ទោះជាយ៉ាងណាក៏ខ្ញុំ និងនៅតែធ្វើទង្វើ​ដែលត្រឹមត្រូវ​ ហើយក៏មិនខ្វល់​ជាមួយ និងមនុ​ស្សអត់ខួរ ដូចអ្នកតែគ្រាន់តែមិនចង់ឲ្យខូចឈ្មោះ ដល់អ្នកដែលគេល្អត្រឹមត្រូវ!»៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Sok sophea