CamNews

តារា 

តារាស្រីល្បីឈ្មោះវ័យ ៤០ ឆ្នាំ ត្រូវអ្នកកាសែតវាយប្រហារជាមួយនិង មិត្តប្រុសក្រោយបង្ហាញមុខជាសាធារណៈ

ព័ត៌មានកំសាន្ត ៖ គូស្នេហ៍ដ៍ផ្អែមល្អែមមួយគូគឺ Wallace Huo និង Ruby Lin ទីបំផុតកាន់តែជិតស្និទ្ធិជាមួយគ្នាកាន់តែខ្លាំងឡើងៗហើយ ហើយទំនាក់ទំនងរបស់ពួកគេក៍កាន់តែរឹងមាំថែមទៀត ។ 

លោក Wallace Huo និងមិត្តស្រី Ruby Lin បាននាំគ្នាទៅទស្សនាការប្រគុំតន្រ្តីរបស់តារាស្រី Sandy Lam នៅក្នុងទីក្រុង Taipei យ៉ាងប្រុងប្រយ័ត្នបំផុត ដោយសារតែក្លាយក្រុមអ្នកកាសែតតាមទាន់ តែទីបំផុតនៅតែត្រូវអ្នកកាសែតចោមរោមដដែល ។ 




ដោយយោងតាមរបាយការណ៍ពី Asianpopnews បានឲ្យដឹងថា តារាប្រុសស្រីមួយគូនេះ បានព្យាយាមគេចចេញពីអ្នកកាសែត ហើយក៍ទៅអង្គុយទៅកន្លែងពិសេស (VIP) ។ គួររំលឹកឲ្យដឹងថា លោក Wallace ទើបតែមានអាយុ ៣៦ ឆ្នាំតែប៉ុណ្ណោះ រីឯតារាស្រី Ruby មានអាយុដល់ទៅ ៤០ ឆ្នាំ ។ 

ហើយនៅក្នុងខណៈពេលដែលអ្នកកាសែតកំពុងតែចោមរោមអ្នកទាំង ២ នាក់នេះ ស្រាប់តែលោក Wallace បានតោងដៃ និងការពារតារាស្រី Ruby បានយ៉ាងល្អមិនឲ្យរបូតពីដៃឡើយ ដូច្នេះទើបមានប្រជាជនជាច្រើនសិន្និដ្ឋានថា ស្នេហារបស់គូស្នេហ៍មួយគូនេះកាន់តែឆ្ពោះទៅរកភាពយូរអង្វែងពីមួយថ្ងៃទៅមួយថ្ងៃហើយ ៕





ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ lollipop


Tags: Wallace Huo Ruby Lin