CamNews

កំសាន្ត 

ស្ងាត់ៗ តារាស្រី Mint Chalida លេចមុខនៅលើទឹកដីខ្មែរ

ប្រិយមិត្តប្រាកដជាបានស្គាល់មកហើយនូវតារាសម្តែងស្រីថៃ ដ៏មានប្រជាប្រិយភាពកញ្ញា Mint Chalida  ដែលធ្លាប់បានមកកាន់ទឹកដីកម្ពុជា កាលពីពេលប៉ុន្មានខែកន្លងផុត និងទទួលបានការស្វាគមន៍ពីបណ្តាហ្វេនៗជាច្រើននៅក្នុងប្រទេសខ្មែរ យ៉ាងកក់ក្តៅ។



ដោយឡែកកាលពីថ្មីៗនះ ក៏ស្រាប់តែលេចមុខតារាស្រីរូបនេះ ជាថ្មីម្តងទៀត នៅលើទឹកដីខ្មែរជាលើកទី២ ផងដែរ។



នាងបានបង្ហាញនូវស្នាមញញឹមក៏ដូចជាភាពរួសរាយដល់អ្នកគាំទ្រ ជាមួយនឹងការថតរូប ជាមួយអ្នក ដែលបានទៅទទួលនាងដល់ព្រលានយន្តហោះគ្រប់គ្នាផងដែរ។



ក្រោយឃើញបែបនេះហើយ បណ្តាអ្នកគាំទ្រជាច្រើនពិតជាពេញចិត្ត និងសរសើរដល់នាងគ្រប់គ្នា ដែលនៅក្រៅមិនត្រឹមតែស្អាត ថែមទាំងរួសរាយគួរឲ្យស្រលាញ់ថែមទៀត៕





 

អត្ថបទ៖ ចំរើន