CamNews

តារា 

គឹម កែវមរកត ហៅអេម៉ា ធ្លាយដំណឹងថា ផលិតកម្មមិនសូវអើពើ

(ភ្នំពេញ)៖ តារាចម្រៀងស្រីមានមន្តស្នេហ៍​កញ្ញា គឹម កែវមរកត ឬហៅកញ្ញា អេម៉ា ប្រចាំក្នុងផលិតកម្មភ្លេងរីខដ ​ត្រូវបានគេមើលឃើញថា ហាក់មានប្រជាប្រិយភាពខ្លាំងគួរសម ពេល​នៅច្រៀង​ក្នុងផលិតកម្ម​មហាហង្ស របស់លោក អ៉ិន សុភិន ប៉ុន្តែក្រោយពីផលិតកម្មមហាហង្ស លែងផលិតបទចម្រៀងមក អេម៉ា ក៏បានចាកចេ​ញ ទៅបន្តជ្រកក្រោម ក្នុងទ្រនំផលិតកម្ម​ភ្លេងរីខដ។ ប៉ុន្តែតាំងពីស្រីស្រស់ អេម៉ា ចូលមកច្រកក្នុងផលិតកម្ម ភ្លេងរីខដមក ហាក់ពុំទាន់មានបទចម្រៀង​ណាមួយ ធ្វើឲ្យទស្សនិកជន ​គាំទ្រនាងភ្លូកទឹកភ្លូក​ដី​នោះឡើយ ខណៈដែលថ្មីៗនេះ ក៏ស្រាប់តែបែកធ្លាយព័ត៌មានទៀតថា ផលិតកម្មមហាក់មិនសូវអើពើចំពោះនាងឡើយ។

គឹម កែវមរកត ឬហៅកញ្ញា អេម៉ា ពេលមកជ្រកកោនក្នុងផលិតកម្ម ភ្លេងរីខដ ហាក់លើកស្ទួយ​បានតែដំបូងៗ ក្រោយមកក៏លែងចេញបទចម្រៀងឲ្យនាងតែម្ដង រហូតធ្វើឲ្យមហាជន ស្ទើរតែភ្លេចទៅហើយថា អេម៉ា ជាអ្នកចម្រៀងម្នាក់​។ ប្រភពពីក្នុងផលិតកម្ម បាននិយាយថា គេមិនសូវលើកស្ទួយ​ អេម៉ា ទេ ព្រោះនាងមិនមានខ្សែធំ ដូច វ៉ាន់ នីឡា ទើប​គ្មានបទចម្រៀង​ ហើយគេក៏បន្តទុកនាងចោល មិនអើពើ បទចម្រៀងក៏មិនសូវចេញឲ្យច្រៀង។ ប៉ុន្តែ អេម៉ា បានបង្ហាញការតស៊ូ មិនព្រមដើរទៅណាទៀតនោះទេ ​ខណៈដែលក្នុងវិស័យសិល្បៈ ហាក់បីដូចជាពិបាក​ ស្ទើរនឹកស្មានដល់បែបនេះសោះ។

កញ្ញា អេម៉ា មិនត្រឹមតែមាន​ទឹកដមសំឡេងល្អ រូបសម្រស់ស្រស់សោភាប៉ុណ្ណោះទេ នាងអាចច្រៀងបានបួនភាសាផ្សេងគ្នា ពិសេសទឹកដមសំឡេង ច្រៀងពីរោះល្អ ស្រាលស្រទន់ ​អាចលេងហ្គីតា​បាន ដោយខ្លួនឯងទៀតផង។ កញ្ញា អេម៉ា ជារឿយៗ​បានច្រៀង​បទចម្រៀងផ្សេង និងបង្ហោះក្នុងបណ្ដាញសង្គមរបស់នាង ហើយមានយុវវ័យជាច្រើន ចាប់អារម្មណ៍​ តែផលិតកម្មមិនចាប់អារម្មណ៍ នឹងនាងឡើយ ពោលគឺ​ទុកនាងរហូតដល់​ឯកា​ ព្រោះតែផលិតកម្មលំអៀង​ឲ្យបទចម្រៀងមិនស្មើរគ្នា ។

កញ្ញា អេម៉ា យូរៗ​ម្ដង ទើបនាងឡើងទូរទស្សន៍ ខណៈ​ច្រៀងជាប្រចាំនៅហាង Mango ​ហើយមានអ្នកគាំទ្រនាងច្រើនគួរសម ដែលអាចស្ដាប់សំឡេងនាង រៀងរាល់រាត្រី នៅទីនោះ៕

 

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Kim keomrkot