CamNews

កំសាន្ត 

ពិតជាប្រពៃណាស់ ឱក សុគន្ធកញ្ញា យកថវិកាបានពីការលក់សម្លៀកបំពាក់ មកជូនមូលនិធិមន្ទីរពេទ្យគន្ធបុប្ផា

បន្ទាប់ពីកំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា បានប្រកាសដាក់លក់សម្លៀកបំពាក់ថ្មី ចាស់របស់ខ្លួន ដើម្បីយកថវិកាពីការលក់សម្លៀកបំពាក់ទៅជួយដល់មន្ទីរពេទ្យគន្ធបុប្ផានោះមក នាងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រ។



ក្រោយពីបានដាក់លក់យ៉ាងជោគជ័យរួចមក ថ្មីៗនេះអ្នកនាង ឱក សុគន្ធកញ្ញា បាននាំយកថវិកាចំនួន ៥,១៦៨,០០០ រៀល និង ៥,១៦៨ ដុល្លារអាមេរិក ដែលសុទ្ធសឹងជាថវិកាបានពីការលក់សម្លៀកបំពាក់ ទៅជូនដល់មូលនិធិគន្ធបុប្ផា។



អ្នកនាង ឱក សុគន្ធកញ្ញា បានសរសេររៀបរាប់យ៉ាងដូច្នេះថា នេះ​ជា​ថវិកា​បានមកពីការ “ទិញដើម្បីចែករំលែកក្តីស្រលាញ់” របស់បងប្អូនទាំងអស់គ្នា។ ថ្ងៃនេះ​នាងខ្ញុំ​បាន​យកមកប្រគល់ជូន មូល​និធិ​គន្ធបុប្ផា​កម្ពុជា​ អរគុណ​ចំពោះ​ការ​ចូល​រួម​របស់​បងប្អូន​គ្រប់គ្នា”។





 

អត្ថបទ៖ ចំរើន