CamNews

តារា 

សង្ស័យនាង Chanmi ស្និទ្ធស្នាល មិត្តប្រុសប្លែកមុខ ក្រោយសម្គាល់ Background រូបថតរបស់នាង

ព័ត៌មានកំសាន្ត ៖ Chanmi ពី ក្រុមចម្រៀង AOA បាននាំមកនូវ ការចាប់អារម្មណ៍ នៅពេលដែលនាងបាន បង្ហោះរូបភាពនៅលើ Instagram របស់នាង កាលពីថ្ងៃទី១០ ខែមីនា ។ បើទោះជា Instagram របស់នាងផ្ទាល់ រូបភាពនេះ គឺមិនមាន នរណាផ្សេងទៀត ក្រៅពី សមាជិកនៃក្រុមរបស់នាងដែល មានឈ្មោះថា Yuna នោះទេ។ ទោះបីជាយ៉ាងណា នៅផ្ទៃខាងក្រោយ (background) អ្នកអាចឃើញ Chanmi ដេកផ្ទឹមគ្នា ជាមួយ នរណាម្នាក់ ដែលនាំអោយបណ្តាអ្នកគាំទ្រ មានភាពស្រឡាំងកាំង និងលាន់មាត់ថា អាចទេ នាងស្និទ្ធស្នាលជាមួយនឹងមិត្ត ប្រុសរបស់នាង ។


 

ទោះជាយ៉ាងណា មានមនុស្សជាច្រើន ហាក់ដូចជាកំពុងជឿថា Chanmi បាននៅជាមួយមនុស្សសំខាន់របស់នាង ផ្សេងទៀត តាមរយៈសន្លឹករូបថត ដែលមាន នៅផ្ទៃខាងក្រោយ (background) គួរឲ្យសសង្ស័យ រហូតនាំមកនូវ តារារូបនេះចេញមុខ ដោយបានពន្យល់ថា មនុស្សម្នាក់នោះ គឺមិនមែនជាមិត្តប្រុសរបស់ខ្ញុំទេ គាត់គ្រាន់តែជា រៀមច្បងគ្រប់គ្រងរបស់ពួកយើងតែប៉ុណ្ណោះ។​ រឿងនេះធ្វើឲ្យមនុស្សគ្រប់គ្នា សើច ពីការយល់ច្រឡំឆ្កួតៗ របស់ពួកគេ៕



ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ allkpop


Tags: Chanmi Yuna