CamNews

តារា 

Fans បែងចែកមិនត្រូវថា មួយណាជារូបក្រមួន និងមួយណារូបពិត បើដូចគ្នាបេះបិទចឹង!

ព័ត៌មានកំសាន្ត ៖​ តារាសម្តែងជនជាតិចិនតៃវ៉ាន់ ដែលតែងតែមានរឿងអាស្រូវមិនចេះចប់មិនចេះហើយ លោក Wallace Huo បាន​បង្កការភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ដោយ​សារ​រូប​ក្រមួន​របស់​ខ្លួន​មាន​រូបរាង​ដូច​ជា​ខ្លួន​បេះបិទតែម្តង ។

ដោយយោងតាមរបាយការណ៍ពីគេហទំព័រ Kenh14 បានឲ្យដឹងថា បុរសសង្ហាវ័យ ៣៥ ឆ្នាំរូបនេះ បាន​ចូលរួម​សម្ពោធ​រូប​ក្រមួន​ថ្មី​របស់​ខ្លួន​ នៅ​សារមន្ទីរ​តាំង​រូប​ក្រមួន​ល្បីដែលមានឈ្មោះថា Madame Tussauds នៅ​ទីក្រុង​សៀងហៃ កាល​ពី​ពេលថ្មីៗនេះ ។

គួរបញ្ជាក់ឲ្យដឹងថា រូប​ក្រមួន​នេះត្រូវបាន​ចំណាយ​ពេល​ធ្វើ​ឡើង​អស់​រយៈ​ពេល​៧​ខែ ទើបអាចចេញមកមាន​រូបរាងរូប​ពិត​របស់ Wallace Huo បេះបិទតែម្តង ដែល​ធ្វើ​ឲ្យ​តារា​រូប​នេះញញឹមបិទមាត់មិនជិតទាល់តែសោះ ។

ហើយរូបពិតរបស់លោក Wallace Huo គឺរូបត្រូវ​កោរ​សក់​ ដែលលោកបានកោរកាលពីពេល​ថត​ភាពយន្តមកម្ល៉េះ បើមិនចឹងទេគេប្រហែលជាបែងចែកមិនចេញទេថា មួយណាជារូបពិតហើយមួយណាជារូបក្រមួននោះទេ ៕







 

ប្រែសម្រួល ៖ គន្ធា

 

ប្រភព ៖ Kenh14 


Tags: Wallace Huo Ruby Lin