CamNews

ភាពយន្ត 

ភាពយន្ត “Two Is a Family” មានអ្វីពិសេស សម្រាប់ថ្ងៃបុណ្យឪពុកក្នុងឆ្នាំនេះ? ចាក់បញ្ចាំងគ្រប់រោងភាពយន្ត

កំសាន្ត ៖ “Two Is Family” ជាភាពយន្តភាសាបារាំង បែបមនោសញ្ចេតនា លាយឡំដោយឈុតឆាកកំប្លែង ហើយស្តែងចេញពីជីវិតគ្រួសារមួយ។

 ភាពយន្តនេះនិយាយពីកាពីទែនជើងខ្លាំងម្នាក់ឈ្មោះ Samuel ដែលគាត់ជាអ្នកបើកនាវាទេសចរណ៍មួយ ហើយពេលភ្ញាក់ឡើងនៅថ្ងៃមួយ ក៏ស្រាប់តែឃើញមនុស្សស្រីដែលធ្លាប់ដេកជាមួយគាត់ កំពុងបីទារក ហើយអះអាងថាជាកូនរបស់គាត់។ ម្តាយនាងបានទុកក្មេងនៅនឹង Samuel ហើយចេញដំណើរទៅក្រុងឡុងដ៏បាត់ស្រមោល។ Samuel បានដាក់ឈ្មោះឲ្យកូនស្រីនោះថា Gloria ហើយជីវិតគាត់បានផ្លាស់ប្តូរយ៉ាងខ្លាំង។



ធ្លាប់ជាកំលោះចូលចិត្តសប្បាយហឺហា ប្រែមកជាឪពុកម្នាក់ដែលហានលះបង់គ្រប់យ៉ាង ដើម្បីកូនស្រី ជាមួយនឹងឈុតឆាក និងរឿងរ៉ាវជាច្រើនទៀតដែលគាត់ត្រូវប្រឈមមុខ។

កុំភ្លេចយកកន្សែង ទៅជូតទឹកភ្នែក ផងណា! ព្រោះមិនត្រឹមតែកំសត់ទេ ថែមទាំងកំប្លែងសោចចុកពោះទៀតផង! រូបភាពខាងក្រោមនេះ នឹងប្រាប់ខ្លះៗ ពីសាច់រឿងបែបមនោសញ្ចេតនារវាងឪពុក និងកូនស្រីម្នាក់ក្នុងរឿង "Two Is A Family" ដែលកំពុងចាក់បញ្ចាំងចាប់ពីថ្ងៃនេះតទៅគ្រប់រោងភាពយន្តហើយ ។

ទស្សនា Trailer នៅទីនេះ


ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodia, www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍ ៕





ដោយ ៖ គន្ធា

ប្រភព ៖ Westec Media Limited


Tags: Two Is a Family Movie article