CamNews

គ្រោះថ្នាក់ 

ងប់ នឹងចុចទូរស័ព្ទ នារីម្នាក់ ដើរធ្លាក់ទឹកទន្លេ លង់ស្លាប់ទាំងយប់ (មានវីដេអូ)

(ចិន)៖ ហេតុការណ៍ដ៏គួរឲ្យតក់ស្លុតមួយ បានកើតឡើងនៅខេត្ត Wenzhou ប្រទេសចិន ស្ត្រីអាយុ២៨ឆ្នាំម្នាក់ឈ្មោះ Wang បានបាត់បង់ជីវិត ដោយចៃដន្យ ខណៈ ​ដែលនាងរវល់ដើរចុចទូរស័ព្ទ តាមផ្លូវក៏ជ្រុលធ្លាក់ចូលទន្លេតែម្តង។

ស្ត្រីរងគ្រោះត្រូវបានប៉ូលីសឲ្យដឹងថា នាងមានកូនពីរនាក់ហើយ តាមកាមេរ៉ាសុវត្ថិភាព នៅតំបន់កើតហេតុបានបង្ហាញថា នាង Wang កំពុងដើរឱនចុចទូរស័ព្ទ ដោយមិនចាប់អារម្មណ៍មើលអ្វីដែលនៅខាងមុខទេ ទើបមិនដឹងថា មានទន្លេនៅពីមុខរួចក៏ធ្លាក់ជើងផុង ចូលទឹកទន្លេ ។ ពេលនោះ Wang ព្យាយាមស្រែកឲ្យគេជួយដែរ មុននឹងនាងលង់ទឹក ប៉ុន្តែគ្មាននរណាឮឡើយ ទីបំផុត Wang ក៏លង់ទឹកស្លាប់។

សាកសពស្ត្រីរងគ្រោះត្រូវបាន លោក Yang ដែលជាប្តីនាងប្រទះឃើញអណ្តែតទឹក បន្ទាប់ពីថ្ងៃកើតហេតុ កាលពីថ្ងៃអង្គារកន្លងទៅ៕


ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: Int news Breaking news World news Unt news Hot news China Beijing Hong Kong Chongqing KFC