CamNews

ភាពយន្ត 

ចារនារីដ៏អស្ចារ្យទាំងបី នឹងបង្ហាញខ្លួននៅក្នុងរឿង Charie’s Angels ជាចុងសប្ដាហ៍នេះ

អ្នកណាដែលមិនចូលចិត្តទស្សនាខ្សែភាពយន្តចារនារីការពារយុត្តិធម៌នោះ។ ថ្មីៗនេះផលិតកម្ម Sony Pictures បានធ្វើអោយពិភពលោកភ្ញាក់ផ្អើកជាមួយនឹងការបញ្ចេញនូវខ្សែភាពយន្តថ្មីមួយរឿង Charlie’s Angels ដែលដឹកនាំសម្ដែងដោយអ្នកដឹកនាំរឿង និងតារាសម្ដែងដ៏ល្បីអ្នកនាង Elizabeth Bank ដែលអ្នកទាំងអស់គ្នាប្រហែលជាធ្លាប់បានស្គាល់គាត់តាមរយៈខ្សែភាពយន្តជាច្រើនដូចជា ​The Huger Games និង Pitch Perfect ជាដើម។

អ្នកដឹកនាំរឿង Elizabeth Banks នឹងនាំយកទស្សនិកជនទាំងកាន់ភ្នាក់ងារសម្ងាត់ជំនាន់ថ្មីមួយដ៏ខ្លាំងខ្លាជាមួយនឹងការចូលរួមសម្ដែងដោយតារាសម្ដែងស្រីកញ្ញា Kristen Stewart, Ella Balinska និងតួស្រីរឿង Aladdin កញ្ញា Naomi Scott។ ចារនារីទាំងបីត្រូវបានផ្ដល់ការងារយ៉ាងលំបាកពី Bosley ដែលពួកគេនឹងត្រូវចាត់វិធានការជាបែបអន្តរជាតិវិញម្ដង។ វ័យឆ្លាត ស្វះស្វែង និងគ្មានភាពភ័យខ្លាច ចារនារី Charlie’s Angels ទាំងបីនឹងបង្ហាញអោយទស្សនិកគ្រប់គ្នាបានឃើញនូវភាពខ្លាំងអស្ចារ្យដែលនារីអាចធ្វើបានមិនចាញ់នឹងបុរស។

គួរបញ្ចាក់បងដែរថាខ្សែភាពយន្ត Charlie’s Angels មិនត្រឹមតែជាខ្សែភាពយន្តបែបជនបង្កប់និងបាញ់ប្រការនោះទេ វាក៏ជាខ្សែភាពយន្តលាយឡំនិងភាពកំប្លែងដែលនឹងឆក់យកបេះដូងទស្សនិកជនអោយទស្សនានូវដំណើរការបំបែបបេសកកម្មដ៏គ្រោះថ្នាក់របស់ចារនារីទាំងបីយ៉ាងជក់ចិត្តពីដើមរហូតដល់ចប់។ ជាមួយនឹងសាច់រឿងដែលទស្សនិកជនទាញមិនត្រូវ នឹងស្មានមិនដល់ ខ្សែភាពយន្ត Charlie’s Angels ជាខ្សែភាពយន្តមួយដែលអ្នកទស្សនាគ្រប់រូបមិនគួរមើលរំលងនោះឡើយ។

ចង់ដឹងថា ចារនារី Charlie’s Angels ទាំងបី ជាមួយនឹងមេក្រុម Bosleys នឹងនាំយកមកនូវទស្សនិយ៍ភាពបាញ់ប្រហា និងភាពកំប្លុកកំប្លែងដ៏អស្ចារ្យបែបណានោះ កុំភ្លេចអញ្ជើញទៅទស្សនាខ្សែភាពយន្ត Charlie’s Angels ដែលនឹងមានចាក់បញ្ចាំងនៅគ្រប់រោងភាពយន្តចាប់ពីថ្ងៃទី 15 ខែវិច្ឆិកានេះតទៅ។

 

ទស្សនា Trailer នៅទីនេះ

 

ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodia, www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍។