CamNews

តារា 

អ៊ុន អាលីហ្សា ត្រូវមហាជន សង្ស័យថា កំពុងលេងល្ខោន ស្នេហ៍បំភ័ន្តភ្នែក

ភ្នំពេញ៖ កាលពីកន្លងទៅ តារាចម្រៀង និងម៉ូដែលកញ្ញា អ៊ុន អាលីហ្សា ធ្លាប់ប្រកាសក្តែងៗប្រាប់ សាធារណៈជនថា សម្ព័ន្ធភាពស្នេហា រវាងនាង និងលោក ដេនី ថៅកែហាងកាហ្វេ បានបញ្ចប់ដោយមិនអាចវិល ដូចដើមវិញទេ ព្រោះ គ្មានអ្វីត្រូវទាក់ទងគ្នាទៀត។ ប៉ុន្តែផ្ទុយពីការអះអាង គឺដំណឹងបែកស្នេហ៍ របស់នាង អ៊ុន អាលីហ្សា គ្រាន់តែជាលេស ដើម្បីបំភ័ន្តភ្នែកទស្សនិកជន តែប៉ុណ្ណោះ។

ថ្មីៗនេះ មានប្រភពទម្លាយថា សម្ព័ន្ធភាពស្នេហ៍ជាង៣ឆ្នាំរបស់ អ៊ុន អាលីហ្សា និងថៅកែហាងកាហ្វេ រហូតមកទល់ ពេលនេះពួកគេទាំងពីរ នៅតែមានទំនាក់ទំនង ស៊ីជម្រៅជាមួយគ្នាដដែល គឺវាមានភាពខុសស្រឡះ ពីការបកស្រាយ របស់ អ៊ុន អាលីហ្សា ទាំងស្រុង។ ដូចពាក្យចាស់ពោលថា ដំរីស្លាប់មិនអាចយកចង្អេរ មកបាំងជិតឡើយ។

ប្រភពខាងលើ បាននិយាយថា មុននេះ គេនៅតែឧស្សាហ៍ឃើញ អ៊ុន អាលីហ្សា បង្ហាញពីភាពស្និទ្ធស្នាលដឹកដៃ បណ្តើរគ្នា ជាមួយបុរសថៅ កែហាងកាហ្វេម្នាក់នោះ ចេញចូលហាងទំនិញ និងផ្សារទំនើបៗ ពិសេសជួបជុំគ្នា លក្ខណៈ មិត្តភក្តិ គ្រួសារញ៉ាំអាហារ ដែលមានវត្តមានសង្សារ លោក ដេនី ជាបន្តបន្ទាប់ និងមិនបានបាត់មុខ ម្តងណាឡើយ។
ត្រង់ចំណុចនេះ ទើបមានការលើកឡើងថា អ្វីដែលនាងបានប្រាប់ដល់មហាជន នាពេលកន្លងមក គ្រាន់ជាលេស នៃការលេងល្ខោន បំភ័ន្តភ្នែកមហាជន ព្រោះដំណឹងបែកគ្នានោះ គឺហាក់គ្មានការពិតទេ ធ្វើឲ្យទស្សនិកជន រិះគន់ដាក់ បន្ទុកលើនាងថា មានចេតនា កុហកមហាជន។

គេហទំព័រ កំសាន្ត មិនអាចសុំការបំភ្លឺ ជុំវិញរឿងស្នេហា ពីកញ្ញា អ៊ុន អាលីហ្សា ជាមួយគូស្នេហ៍ចាស់ បានទេ ប៉ុន្តែ គេហទំព័រកំសាន្ត រង់ចាំស្វាគមន៍ ចំពោះវត្តមាននៃការចេញមុខបកស្រាយ បញ្ជាក់ការពិតប្រាប់ ទស្សនិកជន ដើម្បីឲ្យអស់សង្ស័យ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh