CamNews

តារា 

សុវណ្ណ គីរី និពន្ធ​ចម្រៀង​រំឭក​ខួប​១ឆ្នាំ ថ្ងៃ​ស្លាប់ ​របស់​​តារា​ចម្រៀង វណ្ណ មករា

(ភ្នំពេញ)៖ ជាការរំឭកឡើងវិញ នៃការមរណភាពរបស់តារាចម្រៀងប្រុស លោក វណ្ណ មករា កើតឡើងបណា្តលមក ពីគ្រោះថ្នាក់ចរាចរណ៍ ដោយសារក្រឡាប់រថយន្ត កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០១៦ បានធ្វើឲ្យទស្សនិជន និងអ្នកសិល្បៈខ្មែរជាច្រើន ទូទាំងប្រទេសសម្តែងការសោកស្តាយ និងអារម្មណ៍រន្ធត់ចិត្តគ្រប់គ្នា។ ម្យ៉ាងទៀតចំពោះដំណឹង នៃមរណតារាសិល្បករខែ្មររូបនេះ ជាការបាត់បង់ធនធានមនុស្ស ដ៏សំខាន់ម្នាក់ផងដែរ។

លោក វណ្ណ មករា ជាតារាចម្រៀងប្រុស ធ្លាប់ទទួលបានការគាំទ្រ និងមានឈ្មោះល្បីល្បាញមួយរូបជំនាន់ លោក ទិត្យ វិច្ឆិកា ។ លោក វណ្ណ មករា បានទទួលមរណភាព ក្នុងអាយុ៣២ឆ្នាំ កាលពីព្រឹកថ្ងៃទី១០ ខែមករា ក្រោយពីជួបហេតុការណ៍គ្រោះថ្នាក់ ដ៏រន្ធត់ក្រឡាប់រថយន្ត ផ្ទួនៗគ្នាចំនួនពីរលើក នៅចំណុចតាមបណ្តោយផ្លូវជាតិលេខ៤ ខណៈដែលរូបលោក និងមិត្តភក្តិ៣នាក់ផ្សេងទៀត បានធ្វើដំណើរឆ្ពោះទៅក្រុងព្រះសីហនុ។

ស្របពេលជាមួយខួប១ឆ្នាំ នៃការទទួលមរណភាពនេះ លោក សុវណ្ណ គីរី ដែលត្រូវជាមិត្តភក្តិ ក៏បាននិពន្ធបទចម្រៀងមួយបទរំឭក ពីអនុស្សាវរីយ៍យ៉ាងកំសត់ គ្រានៅជួបជុំគ្នាជាមិត្តភក្តិធ្លាប់ដើរកំសាន្ត និងពាក្យសន្យាជាមួយគ្នាផងនោះ។

ដើម្បីបានដឹងកាន់តែច្បាស់ សូមទស្សិកជនស្តាប់បទចម្រៀង ដែលជាស្នាដៃនិពន្ធ របស់លោក សុវណ្ណ គីរី  រំឭកពីអនុស្សាវរីយ៍របស់មិត្តរួមការងារ លោក វណ្ណ មករា ខាងក្រោមនេះទាំងអស់គ្នា ជាមួយ Khmertalking៖


ផ្តល់សិទ្ធិដោយ ៖​ ខ្មែរថកឃីង


Tags: Sovan kiri