CamNews

តារា 

ក្រោយបែកបាក់ Justin Bieber នៅតែធ្វើ​ឲ្យអតីត​គូស្នេហ៍ Selena Gomez នឹកមិនភ្លេច

(អាមេរិក)៖ Selena Gomez តារាចម្រៀងវ័យ២៤ឆ្នាំហាក់ បញ្ចេញអារម្មណ៍ឲ្យអ្នកគាំទ្រ ដឹងថានាងនៅតែចង់ដឹង ពីការគិតរបស់អតីតមិត្តប្រុស Justin Bieber ដែលជាតារាប្រុសសម្បូរស្នេហ៍រាប់មិនអស់ពីអ្វីដែលនាងកំពុងធ្វើ។

ប្រភពមួយទម្លាយថា Selena ទោះបីនាងមានដៃគូថ្មីក៏ដោយប៉ុន្តែ តារាស្រីវ័យក្មេងរូបនេះនៅតែចាប់អារម្មណ៍ ពីការយល់ឃើញរបស់ Justin Bieber ចំពោះរូបនាងតែផ្ទុយទៅវិញ Justin ហាក់មិនខ្វល់ថា Selena កំពុងធ្វើអ្វីជាមួយនរណា នោះទេបន្ទាប់ពីអ្នកទាំងពីរបែកបាក់គ្នាមក។

ក្រោយពីបែកគ្នាជាមួយ Justin Bieber តារាចម្រៀង Selena ក៏បានទាក់ទងជាមួយតារាចម្រៀងប្រុសជនជាតិកាណាដា The Weeknd អាយុ២៦ឆ្នាំដែលអ្នកទាំងពីរបានបញ្ចេញសកម្មភាពហាក់ដូចជាប្តីប្រពន្ធអីចឹង បន្ទាប់ពីមហាជនឃើញរូបភាព ឱបថើបគ្នាលើដំបូលអាគារ ស្នាក់នៅកាលពីពេលកន្លងមកដែលហេតុការណ៍នេះត្រូវបាន អ្នកកាសែតចោទ សួរទៅ Justin ថាគេយល់ឃើញយ៉ាងណាចំពោះបញ្ហានេះតែតារាចម្រៀងដែលជាអតីតគូស្នេហ៍ឆ្លើយ ថា No Comment ! គឺគេគ្មានយោបល់ទេ។

ចម្លើយរបស់ Justin Bieber អាចនឹងធ្វើឲ្យ Selena អាក់អន់ចិត្តមិនស្ទើរឡើយព្រោះតែនាងចង់ដឹងពីអ្វីដែល ជាការគិតរបស់គេតែបាន ត្រឹមចម្លើយមួយអវិជ្ជមានប៉ុណ្ណោះ៕



ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Justin Bieber Selena Gomez