CamNews

តារា 

កំពូលតារាស្រីទាំង ៥ ដែលរកប្រាក់បាន ច្រើនបំផុត ប្រចាំឆ្នាំ ២០១២

ក្នុងឆ្នាំ ២០១២ នេះមានតារាជាច្រើនដែលបានលេចមុខចេញមកខ្លះក៏ជោគជ័យខ្លះ ក៏មិនទទួល
បាននូវជោគជ័យប៉ុន្មាននោះទេ ថ្ងៃនេះយើងចង់នាំលោកអ្នកអោយស្គាល់តារាស្រី ៥ រូបដែល
រកប្រាក់បានច្រើនបំផុតក្នុងឆ្នាំ ២០១២។

១. នាង Britney Spears

តារាចម្រៀងវ័យ ៣១ ឆ្នាំរូបនេះគឺបានវិលត្រលប់ចូលសិល្បះវិញក្រោយបានបាត់មុខយ៉ាងយូរ
ជាមួយនឹងបញ្ហាជាច្រើនទាំងបញ្ហាគ្រួសារ និងបញ្ហាផ្លូវចិត្ត។ តែសម្រាប់ឆ្នាំ ២០១២ នេះនាងរក
ប្រាក់បានរហូតដល់ ៥៨ លានដុល្លា។

២. នាង Taylor Swift

តារាចម្រៀង Country Music រូបនេះក្នុងឆ្នាំ ២០១២ នេះគេបានបែកបាក់ជាមួយមិត្តប្រុសដែល
ជាអ្នកមានទ្រព្យស្តុកហើយថែមទាំងជាកូនអ្នកនយោបាយមានអំណាចទៀតផង ប៉ុន្តែយ៉ាងណា
គេអាចរកប្រាក់បានរហូតដល់ទៅ ៥៧ លានដុល្លាអាមេរិក។

៣. នាង Rihanna

គឺជាឆ្នាំមួយដែល Rihanna មានបញ្ហាច្រើន តែយ៉ាងណាក៏មិនចុះចាញ់ដែរ ព្រោះតារាស្រីរូប
ស្រស់នេះមិនងាយនឹងចុះចាញ់ងាយៗនោះទេដូចបានប្រាប់ក្នុងកម្មវិធី Operah ផងដែរហើយ
ក្នុងឆ្នាំ ២០១២ នេះតារារូបនេះរកប្រាក់បានរហូតដល់ទៅ ៥៣ លានដុល្លា។

៤. Lady Gaga

២០១២ នេះនាងមិនមានបញ្ហាច្រើនក្នុងអាជីពនោះទេ គ្រាន់តែអ្វីដែលជាបញ្ហាធំនោះគឺនាង
ឡើងគឺឡូច្រើនបន្តិចព្រោះតែឪពុករបស់នាងបានបើកភោជនីយដ្ឋានមួយដែលមានម្ហូបគឺត្រូវ
មាត់របស់នាងមែនទែន ហើយក្នុងឆ្នាំ ២០១២ នេះនាងបានចំណាយពេលក្នុងការធ្វើវិស្សម
កាលជាង ២ ខែ ជាមួយនឹងប្រាក់រកបានរហូតដល់ទៅ ៥២ លានដុល្លា។

៥. Katy Perry

២០១២ នេះនាងមានបញ្ហាជាមួយរឿងស្នេហាច្រើនបន្តិច តែនាងក៏ជោគជ័យណាស់ដែរជាមួយ
និងខ្សែភាពយន្តរបស់នាងផ្ទាល់ ហើយក្នុងឆ្នាំនេះនាងរកប្រាក់បានសរុបជាង ៤៥ លានុដល្លា៕

ដោយ៖ ម៉ូកា
ប្រភពពី៖ K14 


Tags: star entertainment sexy