CamNews

កំសាន្ត 

ល្បីថា លោក Gulf Kanawut និងកញ្ញា Thienphosuwan នឹងសម្ដែងជាតួឯកនៅក្នុងខ្សែភាពយន្ដថ្មី

យោងតាមការផ្សាយបន្ដផ្ទាល់កម្មវិធី “Kaw Sai Kai” តារាប្រុសមកពីផលិតកម្ម BL លោក Gulf Kanawut ដែលទើបតែចុះកុងត្រាជាមួយស្ថានីយ៍ទូរទស្សន៍ Thai TV3 នឹងសម្ដែងជាមួយតារារៀមច្បងរបស់លោក គឺអ្នកនាង Janie Thienphosuwan នៅក្នុងខ្សែភាពយន្ដភាគថ្មី ។



តែទោះជាយ៉ាងណា ពិធីករកម្មវិធីខាងលើលោក Noom Kanchai មិនទាន់បង្ហើបឱ្យដឹងពីចំណងជើងរឿងនេះ នៅឡើយទេ ។ លោកបន្ថែមថា សាច់រឿង នៅក្នុងខ្សែភាពយន្ដថ្មីនេះ មានលក្ខណៈកំប្លុកកំប្លែង ។ មិនតែប៉ុណ្ណោះ លោក Gulf Kanawut នឹងប្ដូរតួអង្គរបស់ខ្លួន នៅក្នុងខ្សែភាពយន្ដថ្មីនេះ ។



លើសពីនេះទៀត លោក Gulf Kanawut នឹងមានខ្សែភាពយន្ដថ្មីមួយរឿងទៀតដើម្បីថត ដែលមិនទាន់ត្រូវបានបង្ហើបឱ្យដឹងនៅឡើយទេ ។ សរុបមក លោកនឹងសម្ដែងជាតួឯក នៅក្នុងខ្សែភាពយន្ដភាគរបស់ស្ថានីយ៍ទូរទស្សន៍ Thai TV3 ពីររឿងនេះ  ។

ចំណែកអ្នកនាង Janie Thienphosuwan នឹងវិលត្រឡប់មកសម្ដែងវិញ នៅក្នុងខ្សែភាពយន្ដថ្មីនេះ ក្រោយដកខ្លួពីវិថីសិល្បៈរយៈពេល ២ ឆ្នាំ ។ ខ្សែភាពយន្ដចុងក្រោយរបស់នាង គឺរឿង “Raeng Ngao 2” ដែលចាក់បញ្ចាំង នៅលើកញ្ចក់ទូរទស្សន៍ Thai TV3 កាលពីឆ្នាំ ២០១៩ ។

ពិសេសជាងនេះទៀត ផលិតករខ្សែភាពយន្ដរឿង “Praomook”  លោក  Kai Varayuth នឹងផលិតខ្សែភាពយន្ដថ្មីនេះ ៕

 

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Thaiupdate