CamNews

កីឡាអន្តរជាតិ 

អតីតកីឡាករ ឥតតម្លៃ Man United ត្រូវក្រុមបច្ចុប្បន្ន ប្រកាសលក់ក្នុងតម្លៃរហូតដល់ទៅ ១០០ លានយូរ៉ូ

ព័ត៌មានកីឡា៖ ថ្មីៗនេះ ទីផ្សាអតីតកីឡាករឥតតម្លៃរបស់ Man United ដែលមានឈ្មោះថា Paul Pogba បានផ្ទេរទៅកាន់ក្លឹបក្នុងទឹកដី​ អ៊ីតាលី Juventus ធ្វើឲ្យកក្រើកស្ទើរតែគ្រប់បណ្ដាក្លឹបធំៗ ទាំងទឹកដីអង់គ្លេស​ និង អស្ប៉ាញ។​

Paul Pogba វ័យ ២២ ឆ្នាំលេងក្នុងតួនាទី ខ្សែបម្រើនៅក្នុងក្លឹប Juventus គឺជាអតីតកីឡាករដែល Man United លក់ចេញកាលពីឆ្នាំ ២០១២ ក្នុងតម្លៃ ០ ផោន ប៉ុន្ដែមកទល់ពេលបច្ចុប្បន្ន Juventus ស្រែកប្រកាសប្រាប់ដល់​បណ្ដាក្រុមទាំងអស់ចង់លក់ក្នុងតម្លៃ ១០០ លានយូរ៉ូ ដែលមានអត្ថិភាពក្រុមពីរ គឺ Man City និង Barcelona​។​​

ប្រភពព័ត៌មានបានបន្ដទៀតថា មិនត្រឹមតែក្រុមទាំងពីរនោះទេ ដែលចាប់អារម្មណ៍និង សមត្ថភាពកីឡាករ ម្នាក់នេះ បើសូម្បីតែ Man Unitd, Chelsea​, PSG, និងជាច្រើនទៀត សុទ្ធសឹងតែមានទំនាក់ទំនង ចង់ផ្ទេរចេញ​នារដូវកាលក្រោយនេះ ។ 

Man Unitd បានលក់កីឡាករម្នាក់នេះទៅកាន់ Juventus កាលពីឆ្នាំ ២០១២ ក្នុងតម្លៃខ្លួន ០ ផោន ប៉ុន្ដែពេល​ក្រុមចង់បានត្រលប់មកវិញ កីឡាករម្នាក់នេះបានត្រូវក្រុមសម្រេចតម្លៃលក់ដល់ទៅ ៧៥ លានផោន ខណៈដែល Man Unitd ហ៊ានត្រឹមតែ ៥៥ លានផោន ហើយ​ Chelsea ហ៊ាន ៣៥ លានផោនប៉ុណ្ណោះ ។​ប៉ុន្ដែ នៅមិនទាន់ដឹងច្បាស់ ប្រាកដនៅឡើយទេ ចំពោះ Man United លើការសម្រេចចិត្ដ ពីព្រោះឈ្មោះ Paul Pogba បានស្ថិតក្នុងបញ្ជីចំណាយរបស់ Man United នៅរដូវកាលថ្មីចូលមកដល់ រូចទៅហើយ ។ 


ដោយ៖ អឿ អ៊ុយ

ប្រភព៖ .thehardtackle


Tags: Sport News Juventus Paul Pogba