CamNews

យល់ដឹង 

អាហារ ៤យ៉ាង ជួយឱ្យភ្នែកមើលឃើញ ច្បាស់ល្អ

សុខភាពភ្នែក  គឺជាបញ្ហាមួយ ដ៏សំខាន់បំផុត  សំរាប់មនុស្សគ្រប់រូប មិនថា ប្រុស ស្រី ចាស់ ក្មេង
ឬ កុមារនោះទេ។ ភ្នែកអាចឱ្យយើងមើលឃើញនូវអ្វីៗទាំងអស់នៅលើពិភពលោក ដ៏ស្រស់ស្អាត
ជាពិសេស  ក្រុមគ្រួសារ និង មនុស្សជាទីស្រលាញ់នៅជុំវិញខ្លួនរបស់អ្នក។ ដូច្នេះ អ្នកត្រូវថែរក្សា
ភ្នែកឱ្យមានសុខភាព ដោយចេះជ្រើសរើសនូវប្រភេទអាហារណាដែលជំនួយការពារ និង ផ្តល់នូវ
សារធាតុចិញ្ចឹមច្រើន ចំពោះភ្នែក។

១/ ខ្ទឹមស និង ខ្ទឹមបារំាង៖ គឺសម្បូរទៅសារធាតុស៊ុលផួរ ដែលមានដើរតួនាទីយ៉ាងសំខាន់ក្នុង
ផលិតសារធាតុ glutathione មានផ្ទុកនូវប្រូតេអ៊ីន អាចការពារកែវភ្នែក  ឱ្យមើលឃើញច្បាស់ល្អ។
ជាពិសេស ខ្ទឹមស និង ខ្ទឹមបារាំង អាចការពារភ្នែក  ជំងឺអៀស៊ីភ្នែក និង ជំងឺភ្នែកឡើងបាយ បាន
យ៉ាងមានប្រសិទ្ធិភាព។ ដូច្នេះ សូមទទួលទាន ខ្ទឹមស និងខ្ទឹមបារាំង ធ្វើជាបន្លែ ឬគ្រឿផ្សំ លាយ
ជាមួយនឹងអាហារ ដែលអ្នកទទួលទានរាល់ថ្ងៃ ដើម្បីទទួលបាននូវសុខភាពភ្នែកល្អ គ្មានជំងឺ។

២/ ប៉េងប៉ោះ៖ មានផ្ទុកនូវសារធាតុ ពីរយ៉ាង  ដែលជួយឱ្យ   ភ្នែកមានសុខភាពល្អ គឺ សារធាតុ
lycopene និង lutein។ សារធាតុទាំងពីរនេះ  មានភារកិច្ចការពារពី ជំងឺមហារីកភ្នែក និង ការពារ
ភ្នែកខូច ពីពន្លឺព្រះអាទិត្យ។

៣/ ផ្លែការ៉ុត៖ ជាប្រភេទបន្លែពណ៌លឿងទុំដែលមានឱជារសឆ្ងាញ់ពិសា និងមានផ្ទុកសារធាតុ
ចិញ្ចឹមនិងវីតាមីនជាច្រើនទៀត មានអត្ថប្រយោជន៍បំផុតសំរាប់សុខភាពភ្នែក ជួយឱ្យភ្នែកមើល
ឃើញច្បាស់ល្អ។

៤/ បន្លែបៃតង៖ សម្បូរទៅដោយសារធាតុចិញ្ចឹមជាច្រើនប្រភេទ ដូចជា lutein និងzeaxanthin
សារធាតុទាំងនេះ អាចជួយកាត់បន្ថយគ្រោះថ្នាក់នៃជំងឺភ្នែកជរា និង ភ្នែកឡើងបាយ បានយ៉ាង
មានប្រសិទ្ធិ៕

ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ health

 


Tags: Knowledge Foods for Healthy Eyes