CamNews

ទូរស័ព្ទ 

Nokia បង្ហាញខ្លួន Lumia Icon អេក្រង់ 5 inch Full HD, camera 20 megapixel (Video inside)

បន្ទាប់លេចចេញព័ត៌មានចចាមអារាមមក Lumia Icon ត្រូវបាន Nokia រួមជាមួយប្រព័ន្ធទូរស័ព្ទ Verizon បង្ហាញណែនាំខ្លួនជាផ្លូវការ នៅសហរដ្ឋអាមេរិច។

បើនិយាយពីការរចនាម៉ូត Lumia Icon មានរាងដូចច្រើនគួរសមជាមួយនឹង Lumia 928 និងយក ស្ទីលមួយចំនួនពី Lumia 925 និង 1020 ផងដែរ។ "វាមិនមានឈ្មោះកូដ ឬលេខអ្វីទាំងអស់។ វាមានឈ្មោះហៅតែម៉្យាងគត់គឺ Icon", Majid  អ្នកឈរលំដាប់កំពូល នៃនាយកដ្ឋានទីផ្សារ នៅអាមេរិកខាងជើង របស់ Nokia បានឲ្យដឹង។

Nokia Icon គឺជាស្មាតហ្វូនអេក្រង់ 5 inch ស៊េរីខ្ពស់បំផុត ដែលត្រូវបានចែកចាយតាមរយះ ប្រព័ន្ធ ទូរស័ព្ទចល័ត Verizon, ជាមួយនឹង CPU Qualcomm Snapdragon 800 SoC Quad Core 2.2GHz, RAM 2GB និងមេម៉ូរីក្នុង 32GB (មិនអាចបន្ថែមមេម៉ូរីក្រៅបានទេ)។ អេក្រង់ Full HD របស់ស្មាតហ្វូន ប្រើប្រាស់បច្ចេញវិទ្យាបង្ហាញពន្លឺ ClearBlack AMOLED, ដង់ស៊ីតេ ភិចស្យែល ឡើងដល់ 441 ppi។

ទន្ទឹងនឹងការមានលក្ខណៈសម្បត្តិដ៏ខ្លាំង និងការរចនាម៉ូតស្អាតលេចធ្លោ Lumia Icon ក៏បំពាក់នូវ កាមេរ៉ា មានទំហំខ្ពស់ឡើងដល់ 20 MP PureView, Sensor 1/2,5" BSI, f/2.4, បំពាក់បច្ចេកវិទ្យា ការពាររំញ័រ និងមានអំពូល flash LED ពីរ។

ស្តីពីតំណភ្ជាប់ Nokia Icon មានបំពាក់នូវ Wi-Fi a/b/g/n/ac, Bluetooth 4.0, NFC, microUSB 2.0។ ស្មាតហ្វូនមានថាមពលថ្ម 2.420 mAh និងអាចសាកថ្មអត់ខ្សែ តាមរយះ NFC។

Nokia Icon ត្រូវបានដាក់លក់ក្នុងតំលៃ ១៩៩ ដុល្លារ ភ្ជាប់ជាមួយនឹង កិច្ចសន្យាពីរឆ្នាំ ជាមួយ ប្រព័ន្ធទូរស័ព្ទចល័ត Verizon។ អ្នកអាចធ្វើការកុម្មង់ទិញមុន បន្ទាប់ពីថ្ងៃនេះ ហើយវានឹងត្រូវបាន ដាក់លក់ជាផ្លូវការ នៅថ្ងៃទី ២០ ខែកុម្ភះ ខាងមុខនេះ៕ 

ប្រែសម្រួល៖ សិលា
ប្រភព៖ zing& tinhte


Tags: Nokia Lumia Icon 5 inch screen Full HD 20-megapixel camera