CamNews

តារា 

ម្ចាស់ក្រុម Chelsea បង្អួតនាវាប្រណីត ១ ពាន់លានដុល្លា

លោកអ្នកធ្លាប់បានស្គាល់បុរសម្នាក់ឈ្មោះថា Roman Abramovich ដែលឬទេ? ប្រសិនបើលោក
អ្នកមិនស្គាល់គេម្នាកនេះនោះទេ លោកអ្នកប្រហែលជាមិនទាន់ស្គាល់ក្រុម Chelsea ច្បាស់នៅ
ឡើយនោះទេ។

លោក Roman Abramovich គឺជាមហាសេដ្ឋីជនជាតិរូស្ស៊ីដែលជាម្ចាស់ក្រុមបាល់ទាត់អង់គ្លេស
តោខៀវ Chelsea ដែលកំពុងតែឈរនៅលំដាប់ Top 10 នេះតារាង BPL ហើយកាលពីពេលថ្មីៗ
នេះគេសង្កេតឃើញលោក Roman Abramovich បានចេញមុខមកបង្អួតគ្នាមួយទល់និងមួយជា
មួយលោករដ្ឋមន្រ្តីការបរទេសប្រទេសកាតា Hammad bin Jassim ដែលជាមហាសេដ្ឋីម្នាក់ដែរ
នោះជាមួយនឹងនាវាប្រណីតរបស់អ្នកទាំង ២។

នាវាប្រណិតរបស់លោក Roman មានឈ្មោះថា The Eclipse "crisis" ដែលមានតម្លៃ ១ ពាន់លាន
ដុល្លាអាមេរិកជានាវាប្រណិតដែលមានទីលានវាយតេនីស ២ និងដាក់បានយន្តហោះមួយគ្រឿង
ផងដែរ។ នាវាប្រណិតនេះ មានបំពាក់នូវកញ្ចក់ខ្មៅពិសេសដែលមើលពីខាងក្រៅមិនឃើញ និង
បាញ់មិខធ្លុះ តួខាងក្រៅធ្វើពីតៃតេនៀម ដែលគ្រាប់ធម្មតាបាញ់មិនធ្លុះ ហើយមានបំពាក់ប្រព័ន្ធការ
ពារម៉ីស៊ីលទៀតផង។

ចំណែកឯនាវាប្រណិតរបស់លោក Jassim ដែលជារដ្ឋមន្រ្តីការបរទេសកាតា វិញនោះមានឈ្មោះ
ថា The Al Mirqab ដែលជានាវាប្រណិតទទួលបានឈ្មោះជាស្ដេចល្បឿនប្រចាំឆ្នាំ ២០០៨ ផលិត
នៅអាល្លីម៉ង់ មានតម្លៃ ១២០ លានដុល្លាអាមេរិក៕

នាវា The Eclipse "crisis"

នាវា The Al Mirqab

ដោយ៖ ផានិត
ប្រភពពី៖ K14 


Tags: football sport