CamNews

ព័ត៌មានអន្តរជាតិ 

ខ្សែអាថ៍វីដេអូ វិនាទី មុនបន្តិច នៃការសម្លាប់មិត្តស្រីរបស់ខ្លួន បោះចុះពីជាន់ទី ១៥

ព័ត៌មានអន្តរជាតិ​​ ៖ ក្រោយពីមានករណីស៊ូក្តីជាច្រើនឆ្នាំ ជាលទ្ធផល បុរសជាជនជាប់ចោទ ត្រូវបានកាត់ទោស អោយជាប់ពន្ធនាគារហើយ ពោលគឺ​ ជាប់គុក ដល់ទៅ ២៦ ឆ្នាំឯណោះពី បទឧក្រិដ្ឋមនុស្សឃាត ទៅលើមិត្តស្រីរបស់ខ្លួន ដោយបានបោះនាងទម្លាក់ចុះពីជាន់ទី ១៥ ស្លាប់បាត់បង់ជីវិតមួយរំពេច កាលពីពេលកន្លងទៅ នេះបើយោងតាម ការដកស្រង់ អត្ថបទ ផ្សាយពីគេហទំព័រសារព័ត៌មានបរទេស ដឹមីរ័រ ។

ប្រភពបន្តអោយដឹងថា ជនជាប់ចោទ ភាគីជាមិត្តប្រុស និងជាជនជាប់ទោសខាងលើ មាន ឈ្មោះថា លោក Simon Gittany មានវ័យ ៤០ ឆ្នាំ ជនជាតិ អូស្រ្តាលីមានមុខរបរ ជាអ្នកជំនូញ ខណៈមិត្តស្រី របស់លោក ជាជនរងគ្រោះស្លាប់បាត់បង់ជីវិត មានឈ្មោះ Lisa Harnumជាជន ជាតិកាណាដា មានមុខរបរ ជាកញ្ញាឯករបាំ ។

បើយោងតាមសេចក្តីរាយការណ៍អោយដឹងថា ករណីគ្រោះអត្តឃាតសម្លាប់មនុស្សខាងលើ បានកើតឡើង កាលពីអំឡុងខែ កក្កដា ឆ្នាំ ២០១១ មកម្ល៉េះ នៅឯសំណង់អាគារស្នាក់នៅ របស់ពួកគេ មានទីតាំងនៅក្នុងក្រុង ស៊ីដនី ប្រទេស អូស្រ្តាលី ។ គួរបញ្ជាក់ថា មុននឹងឈាន ដល់ករណីសម្លាប់មិត្តស្រីរបស់ខ្លួន ដោយបោះចុះទម្លាក់ពីជាន់ទី ១៥ ចុះមក គេឃើញមាន ការឈ្លោះប្រវាយប្រតប់គ្នា រវាងគូស្នេហ៍ខាងលើ ដោយនៅក្នុងនោះ បុរសជាមិត្តប្រុស បាន មានមន្ទិលសង្ស័យ ថានាងមានគម្រោងដើរចេញពីគាត់ ។ ដោយមានការបដិសេធថាខ្លួនពិត ជាមិនបានធ្វើនោះ រឿងក្តីមួយនេះ បានអូសបន្លាយពេលអស់ជាច្រើនឆ្នាំ ទើបតែមកទល់នឹង បច្ចុប្បន្នភាពនោះទេ ក្រោយពីរកភស្តុតាងបានសព្វគ្រប់ ទើបតុលាការសម្រេចកាត់ទោស គាត់ដោយផ្ទាល់តែម្តង។ ខាងក្រោមនេះ​ គឺជាខ្សែអាថ៍វីដេអូ វិនាទីមុនតែបន្តិច មុននឹងបោះ ទម្លាក់មិត្តស្រី ពីជាន់ទី ១៥ ជ្រាបកាន់តែច្បាស់ តាមដានទស្សនាបន្តិចទៅ ៖

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ដឹមីរ័រ


Tags: Int news Unt news Viral video Breaking news