CamNews

ទាហានអាមេរិកជាប់ពន្ធនាគារដោយសាររំលោភ នារីកូរ៉េខាងត្បូង

កាលពីថ្ងៃទី ៩កន្លងទៅ តុលាការកូរ៉េខាងត្បូងបានសម្រេចដាក់ទោស ៦ឆ្នាំចំពោះទាហានអាមេរិក
ម្នាក់ពីបទរំលោភនារីអនិតិជនកូរ៉េខាងត្បូងកាលពីឆ្នាំទៅ។

យោងតាមតុលាការខណ្ឌ Uijeongbu នៅ Seoul ទាហានឈ្មោះ Kevin Robinson អាយុ ២១ឆ្នាំ បាន
ប្រព្រឹតបទល្មើសដោយរំលោភនារីកូរ៉េខាងត្បូងម្នាក់ កាលណោះនាងមានអាយុ ១៧ឆ្នាំ នៅក្នុងផ្ទះ
របស់នាងនៅឯក្រុង Seoul កាលពីឆ្នាំ ២០១១ នេះបើតាមការអោយដឹងរបស់អ្នកនាំពាក្យតុលាការ។

បច្ចុប្បន្ន អាមេរិកមានទាហានប្រមាណជា ២៨.៥០០នាក់នៅក្នុងប្រទេសកូរ៉េខាងត្បូង ហើយបទ
ល្មើសដែលទាក់ទឹននឹងពួកគេបានធ្វើអោយផ្ទុះឡើងនូវគំនិតប្រឆាំងអាមេរិកក្នុងចំណោមប្រជាជន
កូរ៉េខាងត្បូង។

គួររំឭកថា កាលពីឆ្នាំមុន ទាហានអាមេរិកម្នាក់ផ្សេងទៀតក៏ត្រូវបានកាត់ទោសអោយជាប់ពន្ធនាគារ
១០ឆ្នាំពីបទរំលោភនារីអាយុ ១៨ឆ្នាំម្នាក់នៅក្នុងក្រុង Dongducheon ក្បែរព្រំដែនកូរ៉េខាងជើង។
ជំនួយការរបស់រដ្ឋមន្ដ្រីការបរទេសអាមេរិក Kurt Campbell ​បានផ្ញើការសុំទោសចំពោះករណីនោះ។

ចំណែកករណីថ្មីបំផុតនេះ ទាហានអាមេរិកម្នាក់ឈ្មោះ Robinson បានផឹកស្រារួមជាមួយនារីរងគ្រោះ
នៅក្នុងយប់កើតហេតុនៃការចាប់រំលោភនោះ។ នៅក្នុងសាលក្រំកាត់ទោសនេះបាននិយាយថា
Robinson ​បានយកចំណេញនៅពេលនារីរងគ្រោះបានស្រវឹងស្រា។

គេនៅមិនទាន់ដឹងថា Robinson ​នឹងប្ដឹងឧទ្ធរណ៍ដែរ ឬអត់។ ប៉ុន្ដែតាមការអោយដឹងរបស់អ្នកនាំពាក្យ
តុលាការ ទាហាននេះបានបដិសេធការចាប់រំលោភ ជនល្មើសនេះបានថ្លែងថា ខ្លួនគ្រាន់តែប៉ះពាល់
រាងកាយខាងក្រៅតែប៉ុណ្ណោះ៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ DT


Tags: korea usa rape