CamNews

ប្លែកៗ 

ស្ដ្រីបុរាណចិនម្នាក់ បាចប្រាក់ចោលយ៉ាងច្រើន នៅទីសាធារណៈ បង្កការភ្ញាក់ផ្អើល ពេញតំបន់

កាលពីថ្ងៃទី ៦កន្លងទៅ នៅទីលាននៃមណ្ឌលពាណិជ្ជកមួយ ក្នុងក្រុង Ningbo, Zhejiang
ប្រទេសចិន មានស្រ្ដីម្នាក់ ស្លៀកពាក់បែបស្ដ្រីបុរាណ ដើរបាចប្រាក់ចោលយ៉ាងច្រើន ធ្វើឱ្យ
មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅក្នុងតំបន់។

មនុស្សជាច្រើន បាននាំគ្នាដើរតាមពីក្រោយដើម្បីរើសយកប្រាក់ទាំងនោះ។ ក្រដាស់ប្រាក់
ដែលស្ដ្រីម្នាក់នេះ បាចចោល គឺសុទ្ធតែប្រភេទ ១០០ yuan (ប្រហែល ជិត ១៦ដុល្លារ)។


សាក្សីដំបូងនៅកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា "ស្ដ្រីចម្លែកនេះ មិនដឹងមកពីណានោះទេ
ស្រាបតែសើចដោយសម្លេងធំៗ នៅជាន់ទីពីរ រួចក៏បានបាចប្រាក់ជាច្រើននៅទីនោះ។ ក្រោយ
មក ដោយសារតែសន្ដិសុខព្រមាន ស្ដ្រីនោះក៏បានចុះមកទីលានរបស់មជ្ឈមណ្ឌលពាណិជ្ជកម្ម
ហើយក៏បន្ដបាចប្រាក់"។

នៅពេលទទួលបានដំណឹងនេះ អ្នកគ្រប់គ្រងផ្សារក៏បញ្ជាឱ្យតាមរកស្ដ្រីនោះ ប៉ុន្ដែ ពួកគេមិន
បានឃើញស្ដ្រីម្នាក់នោះ នៅទីណានោះដែរ។


មនុស្សមួយចំនួន យល់ថា វាគ្រាន់តែជាល្បិចឃោសនាដើម្បីធ្វើឱ្យផ្សារនេះល្បីឈ្មោះប៉ុណ្ណោះ។
ប៉ុន្ដែអ្នកបុគ្គលិកផ្សារ ថ្លែងថា នេះមិនមែនជាការឃោសនានោះទេ វាជារឿងចម្លែកពិតមែន។

ដោយ ៖ សីហា
ប្រភព ៖ k14

Tags: Chinese girl throw money