CamNews

តារា 

Wayne Rooney ជាប់ចំណាត់ថ្នាក់លេខ ៤ នៃវីរជនរបស់ Manutd ដែលស៊ុតបានច្រើនជាងគេ

បើទោះបីជាយើងលេចលឺដំណឹងថា Rooney មិនសប្បាយចិត្ត លេងអោយក្រុម Manchester
United ហើយចង់ចាកចេញក៏ដោយ តែកីឡាករអង់គ្លេសមួយរូបនេះ នៅតែខំប្រឹង បញ្ចេញ
ស្នាដៃ លើកមុខក្រុម Manchester ជានិច្ច ។

Deadlock broken: Wayne Rooney (left) opens the scoring against Bayer Leverkusen at Old Trafford

ថ្មីៗនេះ Rooney ស៊ុតបាន ២ គ្រាប់ក្នុងការប្រកួត Champion League ជាមួយនិងក្រុម Bayer
Leverkusen ដែលជាគ្រាប់បង្គ្រប់គ្រាប់បាល់ទី ២០០ នៅក្នុងប្រវត្តិសាស្ត្ររបស់ក្រុម បិសាច
ក្រហម Manchester United ។ ជាមួយនិង ២០០ គ្រាប់នេះ Wayne Rooney បានឡើងមក
ដល់លំដាប់ថ្នាក់លេខ ៤ ដែលលេងអោយក្រុម Manchester United បាន ៤០៦ ប្រកួត ។
តាមពីក្រោយ តារាបាល់ទាត់ជើងចាស់ផ្សេងទៀតរបស់ Manchester United ដែលមានដូច
ជា Jack Rowley, Denis Law, និង Sir Bobby Charlton ។



ជាមួយគ្នានោះផងដែរ ក្នុងបទសំភាសន៍ថ្មីមួយ ពេលដែលអ្នកកាសែត ចចេសសួរអំពីដំណឹង
នៃការចាកចេញពី Manchester United នោះ Rooney បានឆ្លើយមកវិញភ្លាមថា គាត់មិនបាន
គិតពីរឿងនេះទៀតទេ ហើយឥលូវនេះរូបគេ ផ្តោតសំខាន់តែលើរឿង ទាត់បាល់អោយក្រុម
Manchester United ប៉ុណ្ណោះ ៕

Rooney



ដោយ ៖ កុសល
ប្រភព ៖ dailymail 


Tags: wayne rooney manchester united red manu david moyes football stars england