CamNews

ទូរស័ព្ទ 

Apps Facebook សំរាប់ iOS នឹងត្រូវបានសរសេរឡើងវិញ កែលម្អល្បឿន

អ្នកប្រើប្រាស់ Facebook តាមរយៈឧបករណ៍ iOS ភាគច្រើនតែងតែត្អួញត្អែរពីល្បឿនដែលមិនអាច
ជឿបានរបស់វា សូម្បីតែអ្នកប្រើ iPad ភាគច្រើនគេប្រើ web browser ផ្សេង ដែលមិនចង់ប្រើកម្មវិធី
Facebook ដែលមានស្រាប់នោះទេ។

[IMG]


តាមព័ត៌មាន NY Times បានឲ្យដឹងថា Facebook បានទទួលស្គាល់ពីបញ្ហានេះ ហើយវិស្វកររបស់គេ
កំពុងសរសេរ app Facebook នេះឡើងវិញទាំងស្រុងសំរាប់ iOS។ ចំណុចដែលគេផ្តោតសំខាន់បំផុត
នោះគឺល្បឿន។ កម្មវិធី Facebook ថ្មីនេះនឹងត្រូវបានសរសេរឡើងវិញដោយប្រើភាសា Objective-C
(ដែលជាភាសាសរសេរកម្មវិធីជាស្តងដារបស់ iOS)។ version បច្ចុប្បន្ននេះ ជាការពិតវាបានសរសេរ
ដោយផ្អែកទៅលើ web HTML5 ដែលសំបកខាងក្រៅគឺ Objective-C។
អ្នកកាសែត NY Times ម្នាក់បានមានឱកាសប្រើសាកល្បងកម្មវិធី Facebook ថ្មីបានឲ្យដឹងថាល្បឿន
របស់វាត្រូវបានកែលម្អយ៉ាងច្បាស់លាស់ បើប្រៀបធៀបជាមួយនឹងversion បច្ចុប្បន្ននេះ។តាមប្រភព
ព័ត៌មានអ្នកសរសេរកម្មវិធីនេះ គេបានឲ្យដឹងថាកំណែរFacebook ថ្មីកំពុងក្នុងដំណាក់កាលសាកល្បង
ផ្ទៃក្នុង ហើយនឹងមានវត្តមាននៅលើ Apps Store ក្នុងរដូវក្តៅខាងមុខនេះ។

 

ដោយ៖ មិនា
ប្រភព៖ tinhte


Tags: facebook ios