CamNews

ប្លែកៗ 

ឱ្យ​អ្នកដទៃ​ស្ដោះ​ទឹកមាត់​ដាក់​មុខ ដើម្បី​រកប្រាក់ ចិញ្ចឹម​ជីវិត

ដោយសារតែ​ពិបាក​រក​ការងារ​ល្អ គួបផ្សំ​នឹង​គំនិត​ច្នៃប្រឌិត​ផង​នោះ បុរស​ម្នាក់​នៅ​ប្រទេស​ចិន បានសម្រេច​ចិត្ត​អង្គុយ​នៅតាម​ដងផ្លូវ ដោយ​អនុញ្ញាតឱ្យ​អ្នកដទៃ ស្ដោះ​ទឹកមាត់​ដាក់​មុខ និង​ទះកំផ្លៀង​មកលើ​ខ្លួន ក្នុង​បំណង​ទទួលបាន​ប្រាក់។

កាលពី​ថ្ងៃទី ១២តុលា ឆ្នាំ ២០១៣ កន្លងទៅ បណ្ដា​គេហទំព័រ​សង្គម​របស់​ចិន ដូចជា Weibo, QQ និង Sina គេ​ឃើញ​មានការ​បង្ហោះ​រូបភាព​ក​ម្លោះ​ម្នាក់ អង្គុយ​នៅក្បែរ​ដងផ្លូវ ជាមួយនឹង​បដា​ប្រកាស​មួយ​ដែលមាន​ខ្លឹមសារ​ភ្ញាក់ផ្អើល​បំផុត​មិន​ធ្លាប់មាន​ពីមុនមក។

នៅលើ​បដា​នោះ សរសេរថា គ្រាន់តែ​ចំណាយ​ប្រាក់ ១០យ័ន (ប្រហែល ៦៥០០រៀល) អ្នកនឹង​អាច​ស្ដោះ​ទឹកមាត់​លើ​មុខ​ក​ម្លោះ​នេះ ចំណាយ ២០យ័ន គាត់​នឹង​លុតជង្គង់​សំពះ​ម្ដង ហើយ​បើ​ចំណាយ ១០០យ័ន នោះ​អ្នកនឹង​អាច​ទះកំផ្លៀង​គាត់​មួយ​ដៃ។ ប៉ុន្ដែ ករណី​ស្ដោះ​ទឹកមាត់​លើ​មុខ និង​ទះកំផ្លៀង គឺ​ត្រូវបាន​អនុញ្ញាត​តែ​នារី​ភេទ​ប៉ុណ្ណោះ។
 
រូបថត​ស្ដីអំពី​ក​ម្លោះ​ចម្លែក​នេះ បាន​ទាក់ទាញ​ចំណាប់អារម្មណ៍​យ៉ាងខ្លាំង ពី​សាធារណជន។ ប្រភពព័ត៌មាន​ឱ្យដឹងថា បុរស​នេះ មាន​អាយុ ២៨ឆ្នាំ មានត្រកូល Qin ។ ដោយសារតែ​មិន​ពេញចិត្ដ​នឹង​ប្រាក់ខែ​ដែល​ខ្លួន​ធ្លាប់​បានធ្វើ​ការងារ​ជាច្រើន ពីមុនមក បុរស​នេះ ក៏​នឹកឃើញ​ដល់​វិធី​រកប្រាក់​បែបនេះ។

ប៉ុន្ដែ អង្គុយ​រង់ចាំ​ពេញ​មួយថ្ងៃ ក៏​មិនមាន​អតិថិ​ជនណាម្នាក់​មក​សួរនាំ។ អ្នកលេង​អ៊ី​ន​ធើរ​ណិ​ត​ជាច្រើន បានធ្វើការ​រិះគន់ថា បុរស​នេះ លក់​ឧ​ត្ត​ម​គតិ​របស់ខ្លួន។ មាន​អ្នកខ្លះ​ថា ៖ “ខ្លួន​នៅ​ក្មេង បែបនេះ គួរតែ​រក​ការងារ​ធ្វើ មិនគួរ​ប្រក​បរបរ​បែបនេះ។ ពិតជា​គ្មាន​លក្ខណៈ​ជាម​នុស្ស” ។ អ្នក​ខ្លះទៀត ក៏​សរសេរថា ៖ “បុរស​នេះ​ពិតជា​មានគំនិត​ច្នៃប្រឌិត​មែន ប៉ុន្ដែ ការងារ​នេះ ពុំមាន​អ្នកណា​ត្រូវការ​នោះទេ” ។

 

ព័ត៌មាន​ចម្លែក​ផ្សេង​ៗ​គួរ​ចាប់​អារម្មណ៍

អ្នក​អាច​ជួល​បុរស​វ័យ​កណ្ដាល ធ្វើ​ជា​ដៃ​គូ​ តម្លៃ ១០​ដុល្លារ​ក្នុងមួយ​ម៉ោង

ស្ទើរតែមិនជឿ៖ ប្រពន្ធរស់នៅជាមួយប្តី និងប្រុសស្នេហ៍ ក្រោមដំបូលផ្ទះ តែមួយ

ប្រើសំណាញ់ដែក មានសោរ ពាក់លើក្បាល ដើម្បីផ្តាច់បារី (មានវីដេអូ)


ប្រែ​សម្រួល​ដោយ ៖ តារា
ប្រភព ៖ SH

 


Tags: chinese slap money spit strange