CamNews

ព័ត៌មានអន្តរជាតិ 

បំផ្ទុះគ្រាប់បែក អត្តឃាត វាយប្រហារ រថយន្តក្រុង សម្លាប់ មនុស្ស ១០ នាក់ព្រឹកមិញនេះ

ព័ត៌មានអន្តរជាតិ ៖ យ៉ាងហោចណាស់ មនុស្ស ១០ នាក់ ត្រូវបានរក​ អោយឃើញថា បានស្លាប់បាត់បង់ ជីវិត ខណៈពេលដែល ១០ នាក់ផ្សេងទៀត ទទួល រងរបួស ធ្ងន់ និង ស្រាល ក្រោយពី មានករណីបំផ្ទុះ គ្រាប់បែក វាយប្រហារ ទៅលើរថយន្តក្រុង មួយគ្រឿង កាលពី វេលាព្រឹក ថ្ងៃច័ន្ទ ព្រឹកមិញនេះ នៅឯ ប្រទេស រុស្ស៊ី នេះបើយោង តាមការ ដកស្រង់ អត្ថបទផ្សាយ ពីគេហទំព័រ សារព័ត៌មាន បរទេស ស៊ិនហួរ ដែលទើប តែបាន ចេញផ្សាយ ប៉ុន្មានម៉ោង មុននេះ បន្តិច ។

គួរបញ្ជាក់ផងដែរថា ករណីបំផ្ទុះ គ្រាប់បែក កាលពី ព្រឹកមិញ សម្លាប់មនុស្ស ដល់ទៅ ១០ នាក់លើកនេះ គឺជា ការបំផ្ទុះលើកទី ២ ហើយ ក្នុងរយៈពេល ត្រឹមតែ ២ ថ្ងៃ ពោលគឺ ក្រោយពី មានករណី បំផ្ទុះលើកទី មួយ កាលពី ថ្ងៃអាទិត្យ ម្សិលមិញនេះ នៅឯស្ថានីយ រថភ្លើង ដោយនៅក្នុងនោះ បានសម្លាប់ មនុស្ស យ៉ាងហោច ១៦ នាក់ ខណៈ ៤០ នាក់ផ្សេង រងរបួស នេះបើតាម ការអះអាង អោយដឹងពីលោក Vladi -mir Markin ជាអ្នកនាំពាក្យ អោយគណៈកម្មការ តាមដាន ស៊ើបអង្កេត ។

បើតាមការសន្មត់ ជាជំហាន ដំបូង អោយដឹងថា ករណី បំផ្ទុះគ្រាប់បែក អត្តឃាតទាំងពីរនេះ គឺជា ការ វាយប្រហារ បទឧក្រិដ្ឋកម្ម ពីសំណាក់ ក្រុមភារវករ ។ យ៉ាងណាមិញ ទន្ទឹមនឹងមាន ការបំផ្ទុះគ្រាប់បែក អាជ្ញាធរ មានសមត្តកិច្ច ពោលគឺ នាយកដ្ឋាន ឆ្លើយតប គ្រោះអាសន្ន បានបញ្ជូន ភ្នាក់ងារ ជួយសង្រ្គោះ ជាពិសេស របស់ខ្លួន ទៅកាន់កន្លែង កើតហេតុ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ


Tags: Russia Blast Int news Unt news Viral Video Bus