CamNews

ទូរស័ព្ទ 

iPhone 5 ស្រកតំលៃតិចតួច ចំពោះការជិតមកដល់នៃ iPhone 5S និង iPhone 5C

នៅថ្ងៃទី ២០ ខែកញ្ញានេះ គឺជាថ្ងៃកំណត់ នៃការដាក់លក់ iPhone 5S និង iPhone 5C នៅតាម
បណ្តាហាង Apple Store មួយចំនួន ដែលមានអាទិភាពដាក់លក់ iPhone ថ្មីទាំងពីរម៉ូដែល ក្នុង
ថ្ងៃនេះ ដូចនៅអាមេរិចដែរ។

សំរាប់នៅទីផ្សារស្មាតហ្វូន ប្រទេសកម្ពុជាយើង ក៏បានឮល្ហៀងៗមកថា មានហាងលក់ស្មាតហ្វូន
មួយចំនួន នឹងមាន iPhone ថ្មីដាក់លក់ ចាប់ពីល្ងាចនេះហើយ ចំណែកហាងមួយចំនួនទៀត​ គឺ
អាចមាននៅថ្ងៃស្អែក ឬក៏ខានស្អែកនេះ ដែលតំលៃលក់ ត្រូវបានប៉ាន់ស្មានថា មានតំលៃចាប់ពី
៩២០ ដុល្លារ សំរាប់ iPhone 5S 16 GB និងចាប់ពី ៦៧០ ដុល្លារ សំរាប់ iPhone 5C 16 GB។
នេះបើតាមតំលៃប៉ាន់ស្មាននៃហាងលក់ទូរស័ព្ទដៃ អង្គរមាស នៅរសៀល ថ្ងៃនេះ។

តារាងតំលៃលក់ ផលិតផល Apple នៃហាងលក់ទូរស័ព្ទ អង្គរមាស ថ្ងៃទី ២០ កញ្ញា នេះ

ទន្ទឹមនឹងការជិតមកដល់នៃ iPhone 5S និង iPhone 5C ដែលអ្នកនិយមដេញស៊េរីស្មាតហ្វូន
ជាពិសេស iFan កំពុងតែរង់ចាំយ៉ាងអន្ទះសារនោះ បើយើងក្រលេកទៅមើលតំលៃលក់របស់
iPhone 5 នៃបណ្តាហាងធំៗ ដូចជា នីកា ហាក់សែ ឬក៏អង្គរមាស វិញនោះ យើងឃើញថា
តំលៃលក់របស់ iPhone 5 ហាក់ដូចស្រកតិចតួចប៉ុណ្ណោះ ពោលគឺនៅត្រឹមតំលៃ ៦១០ ដុល្លារ
សំរាប់ iPhone 5 16 GB បើទោះជាជិតមាន iPhone ថ្មីដល់ទៅពីរស៊េរី នឹងបង្ហាញខ្លួន នៅលើទី
ផ្សារឆាប់ៗខាងមុខនេះ ហើយនិងត្រូវបាន Apple ប្រកាសថា នឹងឈប់ធ្វើការលផលិតថ្មី iPhone
5 តទៅទៀតពេល iPhone 5C ដាក់លក់នៅលើទីផ្សារ ក៏ដោយនោះ៕

តារាងតំលៃលក់ ផលិតផល Apple នៃហាងលក់ទូរស័ព្ទ ហាក់សែ ថ្ងៃទី ២០ កញ្ញា នេះ

តារាងតំលៃលក់ ផលិតផល Apple នៃហាងលក់ទូរស័ព្ទ នីកា ថ្ងៃទី ២០ កញ្ញា នេះ

កត្តានេះគឺមិនមានអ្វីជាការភ្ញាក់ផ្អើលឡើយ ដោយសារតែ អ្នកណាៗក៏ដឹងដែរថា នៅក្នុងប្រទេស
កម្ពុជាយើង គឺស៊ី Brand iPhone ណាស់។ ដូច្នេះ រាល់ស្មាតហ្វូន iPhone របស់ Apple មិនងាយនឹង
ស្រកថ្លៃច្រើនទេ ជាពិសេសសំរាប់ iPhone 5 ដែលទើបតែបានបង្ហាញខ្លួនតែ ១ឆ្នាំ នេះឯង៕

ព័ត៌មានគួរឲ្យចាប់អារម្មណ៍ផ្សេងទៀត ៖

- ៣៦% iDevice ត្រូវបានអាប់ឌេតឡើង iOS 7
- ទស្សានារូបភាពប្រៀបធៀបជាក់ស្តែង រវាង iPhone 5C និង iPhone 5

- Sensor Scan ក្រយៅដៃរបស់ iPhone 5S មានដំណើរការល្អ សូម្បីជាមួយជើងឆ្មា (មានវីដេអូ)

- iPhone 5S - ស្មាតហ្វូនលឿនបំផុត នៅលើទីផ្សារបច្ចុប្បន្ន

- YouTube Mobile នឹងមានបន្ថែម Feature មើលវីដេអូ Offline ក្នុងពេលឆាប់ៗនេះ

ព័ត៌មានស្តីពីបច្ចេកវិទ្យាថ្មីៗ គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀតសូមចុចត្រង់នេះ !!!

ដោយ៖ សិលា


Tags: iPhone 5 recede a little price close arrival iPhone 5S iPhone 5C apple hightech