CamNews

ព័ត៌មានបច្ចេកវិទ្យា 

YouTube mobile នឹងមានបន្ថែម Feature មើល offline ក្នុងពេលឆាប់ៗនេះ

Application YouTube សំរាប់ឧបករណ៍ Mobile នឹងទទួលបាននូវ Feature ថ្មីមួយ នៅខែវិច្ឆិកា
ខាងមុខនេះ។ Feature ថ្មីនេះ ប្រាកដជានឹងទទួលបាននូវការវាយតំលៃខ្ពស់ ពីសំណាក់អ្នកប្រើ
ប្រាស់ នោះគឺជា Feature ទស្សនាវីដេអូ Youtube offline (មិនចាំបាច់ភ្ជាប់អ៊ីនធឺណេត)។

ក្នុងការសរសេរដ៏ខ្លីមួយនៅលើ blog ផ្លូវការ សំរាប់បណ្តាដៃសហការ និងក្រុមអ្នកបង្កើត បណ្តា
វីដេអូដល់ YouTube, Google បានប្រកាសឲ្យដឹងថា Mode ទស្សនាវីដេអូ Youtube offline នឹង
បង្ហាញខ្លួនជាផ្លូវការ នៅខែវិច្ឆិកា ខាងមុខនេះ នៅលើ App YouTube សំរាប់ឧបករណ៍ Mobile។

"Feature ថ្មី ដែលនឹងមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ នឹងអនុញ្ញាតឲ្យអ្នកគ្រប់គ្នា អាចបន្ថែម
វីដេអូចូលទៅក្នុង ឧបករណ៍របស់ខ្លួន ដើម្បីទស្សនាក្នុង "រយះពេលខ្លី" មួយ ដោយមិនចាំបាច់ភ្ជាប់
អ៊ីនធឺណេត។ ដូច្នេះ អ្នកគ្រប់គ្នា អាចរីករាយជាមួយវីដេអូរបស់អ្នក ដោយមិនត្រូវបានរំខាន ដោយ
រឿងអ្វីមួយទៀតឡើយ"។

ជាក់ស្តែង Google មិននិយាយបញ្ជាក់ ពីថ្ងៃជាក់លាក់ នៃការបញ្ចេញនូវ Feature ថ្មីនេះឡើយ ដូច្នេះ
អ្នកប្រើប្រាស់រង់ចាំ ប៉ុន្មានសប្តាហ៍ទៀត ដើម្យីដឹងច្បាស់ថា Feature ថ្មីនេះ មានដំណើរការយ៉ាង
ណា ៕

ព័ត៌មានគួរឲ្យចាប់អារម្មណ៍ផ្សេងទៀត ៖

- ភាពខុសគ្នារវាង iOS 6 និង iOS 7 តាមរយះរូបភាព
- ប្រការគួរស្វែងយល់ មុននឹងធ្វើការ អាប់ឌេតឡើង iOS 7

- iPhone និង iPad អាចអាប់ឌេតឡើង iOS 7 បានហើយ (មានវីដេអូ)
- iPad ជំនាន់ទី៥ អាចនឹងបន្ថែមនូវពណ៌មាស មួយទៀតដូចនឹង​ iPhone 5S

- iPhone 5C នឹងមកដល់ប្រទេសកម្ពុជា នៅថ្ងៃទី ២២ ខែកញ្ញា ខាងមុខនេះ

- Apple បង្ហោះស្ប៉តពាណិជ្ជកម្មលើកដំបូង ស្តីពី iPhone 5C

ព័ត៌មានស្តីពីបច្ចេកវិទ្យាថ្មីៗ គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀតសូមចុចត្រង់នេះ !!!

ដោយ៖ សិលា
ប្រភព៖ Vreview


Tags: YouTube Mobile offline viewing feature hightech