CamNews

ថេបប្ល៊ែត 

iPad ជំនាន់ទី៥ អាចនឹងមានបន្ថែមពណ៌ មាស ដូច iPhone 5S

រូបភាពទ្រនាប់ស៊ីម ដែលមានបន្ថែមនូវពណ៌មាសថ្មី បានបង្ហាញឲ្យយើងឃើញថា  លទ្ធភាពច្រើន
ដែល iPad ជំនាន់ទី៥ នឹងមានបន្ថែមពណ៌ថ្មីមួយទៀត ដូចនឹង iPhone 5S ដែរ។ 

នៅក្នុងរូបភាពទាំងនោះ យើងឃើញថា មានស្បោងមួយចំនួនមានផ្ទុក ទ្រនាប់ស៊ីមរបស់ iPad ជំ
នាន់ទី៥ និងមានស្បោងមួយចំនួនទៀតមានផ្ទុកនូវ ទ្រនាប់ស៊ីម របស់ iPad mini 2។

ស្បោងមានផ្ទុកទ្រនាប់របស់ iPad ជំនាន់ទី៥

ទ្រនាប់ស៊ីមរបស់ iPad ជំនាន់ទី៥ មានបីពណ៌រួមមាន ពណ៌ប្រផេះ ប្រាក់ និង ពណ៌មាស។ រីឯ iPad
mini ជំនាន់ទី២ វិញ មិនមានបន្ថែមនូវពណ៌ថ្មីអ្វីឡើយ។ តាមប្រភពបានឲ្យដឹងថា វានឹងមានតែពីរពណ៌
គឺពណ៌សទឹកប្រាក់ និងពណ៌ប្រផេះ។

ស្បោងមានផ្ទុកទ្រនាប់ស៊ីមរបស់ iPad mini ជំនាន់ទី២

iPad ថ្មី ទាំងពីរម៉ូដែលនេះ អាចនឹងបង្ហាញខ្លួន នៅក្នុងព្រឹត្តិការណ៍មួយទៀតរបស់ Apple ដែលនឹង
ប្រារព្ធទៅនៅថ្ងៃទី ១៥ ខែតុលា ខាងមុខនេះ៕

ព័ត៌មានគួរឲ្យចាប់អារម្មណ៍ផ្សេងទៀត ៖

- iPhone 5C នឹងមកដល់ប្រទេសកម្ពុជា នៅថ្ងៃទី ២២ ខែកញ្ញា ខាងមុខនេះ
- Apple បង្ហោះស្ប៉តពាណិជ្ជកម្មលើកដំបូង ស្តីពី iPhone 5C

- សុនខ (ឆ្កែ) មួយក្បាល ទទួលបានសញ្ញាប័ត្រ អនុបណ្ឌិត ពីរដ្ឋាភិបាល អាមេរិច

- Smartwatch របស់ Samsung មិនទាន់ដាក់លក់ផ្លូវការផង ជិតក្លាយជារបស់ហូសសម័យហើយ

- ព្រឹត្តិការណ៍បង្ហាញ ផលិតផលបន្ទាប់របស់ Apple នឹងប្រារព្ធទៅ នៅថ្ងៃទី ១៥ តុលា

ព័ត៌មានស្តីពីបច្ចេកវិទ្យាថ្មីៗ គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀតសូមចុចត្រង់នេះ !!!

ដោយ៖ សិលា
ដោយ៖ vexpress


Tags: iPad 5 gold color iPhone 5S apple hightech