CamNews

វីដេអូ៖ក្មេងស្រីអាយុ៥ឆ្នាំត្រូវបាញ់ប្រហារក្នុង ផ្សារទំនើប

ក្មេងស្រីអាយុ ៥ឆ្នាំម្នាក់កំពុងរត់លេងនៅផ្សារទំនើបខ្នាតតូចមួយរបស់ពូនាង ក៏ស្រាបតែ
មានក្រុមចោរប្លន់បានបាញ់ប្រហារនាងចំកណ្ដាលដើមទ្រូង បណ្ដាលអោយនាងដួលទៅ
លើឥដ្ឋ។
កាលពីប៉ុន្មានថ្ងៃនៅចុងខែនេះ នៅក្នុងហាងទំនើបមួយ កុមារី Thusha Kamaleswaran កំពុង
តែសប្បាយ រាំលេងនៅតាមចន្លោះជួរធ្នើរតាំងទំនិញ បានមួយសន្ទុះក៏ស្រាបតែមានក្រុម
ចោរមួយក្រុម ដែលមានគ្នាប្រមាណជាបីនាក់បាញ់ប្រហារមកលើនាងចំកណ្ដាលដើមទ្រូង
បណ្ដាលអោយនាងត្រូវដួលដេកទៅលើឥដ្ឋលែងដឹងខ្លួន។ នេះគឺជាអំពើបាញ់ប្រហារមួយគួរ
អោយភ័យខ្លាច។

ករណីនេះបានកើតឡើងនៅក្នុងថ្ងៃមួយដែលកុមារីរងគ្រោះ និងបងប្រុស បងស្រីរបស់ខ្លួន
មកកាន់ហាងទំនិញពូរបស់ពួកគេនៅក្នុងក្រុងឡុងដើម្បីអបអរពិធីខួបកំណើត។ ប៉ុន្ដែការ
ប្លន់នេះបានធ្វើអោយថ្ងៃសប្បាយក្លាយជាទុក្ខ។ អតិថិជនម្នាក់ដែលមានវត្តមាននៅក្នុងហាង
ទំនើបនោះក៏ត្រូវបានបាញ់ចំមុខ បណ្ដាលអោយគ្រាប់បៀមជាប់ក្នុងលលាដ៏ក្បាល។

ការបាញ់ប្រហារចំនួនពីរគ្រាប់ក្នុងរយៈពេល ៧វិនាទី បានធ្វើអោយបុរសម្នាក់ត្រូវរងការឈឺ
ចាប់ ដោយក្បាលគ្រាប់ជាប់នៅក្នុងក្បាលរបស់គាត់អស់មួយជីវិត ចំណែកក្មេងស្រីនោះក៏
ត្រូវទទួលការចុកចាប់ពិបាកទ្រាំជាទីបំផុត។

គ្រាប់កាំភ្លើងបានធ្វើអោយក្មេងស្រីរងគ្រោះនោះត្រូវស្លាប់ពីរដង ប៉ុន្ដែដោយការប្រឹងប្រែង
របស់ក្រុមគ្រូពេទ្យ បេះដូងរបស់នាងក៏បានលោតមកវិញ។ ប៉ុន្ដែគ្រាប់កាំភ្លើងនោះបាន
កំទេចឆ្អឹងខ្នងរបស់នាង បណ្ដាលអោយនាងត្រូវស្ពឹកមួយកំណាត់ខ្លួនចាប់ពីដើមទ្រូងចុះ
ក្រោម។ គ្រាប់កាំភ្លើងនេះក៏នឹងធ្វើអោយនាងត្រូវរងទុក្ខវេទនាអស់មួយជីវិត។

កាមេរ៉ារបស់ហាងផ្សេងមួយទៀត បានបង្ហាញថាក្រុមចោរប្លន់ប្រើប្រាស់កង់ដើម្បីចូលមក
កាន់ហាងទំនើបនោះ។ ក្រុមនគរបាលជឿថា ក្រុមចោរនោះមានបំណងបាញ់ថែងពីរគ្រាប់
ទៀត ប៉ុន្ដែដោយសារកាំភ្លើងមានបញ្ហា ឬអស់គ្រាប់ទើបពួកគេបាញ់បានតែពីរគ្រាប់។


រូបភាពកុមារី Thusha ត្រូវបានបាញ់ប្រហារ


ប៉ុន្មាននាទីមុន នាងកំពុងលេងយ៉ាងសប្បាយ


ពេលដឹងថា មានចោរប្លន់ មនុស្សម្នាបានរត់ចេញពីហាង


បុរសម្នាក់បានយកក្មេងស្រីរងគ្រោះចេញពីកន្លែងកើតហេតុ


ជនជាប់ចោទបីនាក់ក្នុងករណីប្លន់ប្រដាប់អាវុធ



ចោរប្លន់ទាំងបីនាក់ គឺ ទីមួយ Nathaniel Grant អយុ ២១ឆ្នាំ ទីពីរ Kazeem Kolawole ១៩ឆ្នាំ
និងទីបីគឺ Anthony McCalla អាយុ ២០ ត្រូវបានចាប់ខ្លួនពីបទបានចូលរួមក្នុងការប្លន់ប្រដាប់
អាវុធ។ បច្ចុប្បន្ន ក្រុមចោរទាំងនេះត្រូវបានតុលាការកាត់ទោស ប៉ុន្ដែអ្វីដែលក្មេងស្រី Thusha
ត្រូវទ្រាំទ្រ នោះគឺទុក្ខវេទនាផ្លូវចិត្ត និងផ្លូវកាយរហូតដល់ថ្ងៃស្លាប់៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ Zing/Youtube

Tags: shockshot