ភ្លៀងខ្លាំង អូសបន្លាយជាង មួយសប្ដាហ៍ បណ្ដាលអោយរដ្ឋ Assam នៅភាគឦសាននៃប្រទេស
ឥណ្ឌា លិចលង់ក្នុង "សមុទ្រទឹក" និងបណ្ដាលអោយមានមនុស្សស្លាប់ ៩៩នាក់ និងមនុស្សជាង
២លាននាក់ ត្រូវជម្លៀសខ្លួន។
យ៉ាងហោចណាស់មានមនុស្សស្លាប់ ៩៩នាក់ និងជាង ២លាននាក់ ត្រូវជម្លៀសខ្លួនទៅកាន់ទី
មានសុវត្ថិភាព ដោយសារតែភ្លៀងធ្លាក់ខ្លាំងក្នុងរយៈពេល ជាងមួយសប្ដាហ៍ បង្កអោយមានមហា
ទឹកជំនន់ដែលមិនធ្លាប់មានក្នុងអំឡុងពេលជាច្រើនទសវត្សកន្លងមកនេះ នៅក្នុងរដ្ឋ Assam នៃ
ប្រទសឥណ្ឌា។
ក្រៅពីជីវិតមនុស្សដែលត្រូវបានបាត់បង់ គ្រោះទឹកជំនន់នេះ ក៏បានធ្វើអោយសត្វចិញ្ចឹមស្ទើរ
តែទាំងអស់ក្នុងតំបន់ត្រូវងាប់ បណ្ដាលអោយតំបន់នេះមានក្លិនស្អុយគ្រប់ទីកន្លែង។ បច្ចុប្បន្ន
អាជ្ញធរមូលដ្ឋានកំពុងធ្វើការប្រមូល និងដោះស្រាយបញ្ហាសត្វងាប់នេះ។
បន្ទាប់ពីទឹកជំនន់បានស្រកចុះបន្ដិច ប្រជាជនមួយចំនួនដែលបានជម្លៀសខ្លួនចេញចោលផ្ទះ
ពេលនេះក៏បានត្រឡប់មកវិញ៕
សូមដាមរូបភាពដូចខាងក្រោម ៖
ដោយ ៖ សូរីយ៉ា
ប្រភព ៖ zing