CamNews

ប្រទេស​នៅ​អាស៊ី នាំ​មុខ​គេ ក្នុងការ​នាំ​ចូល​អាវុធ

យោង​តាម​ការ​សិក្សា​មួយ ​​ចេញ​ផ្សាយ​ដោយ​វិទ្យាស្ថាន​ស្រាវ​ជ្រាវ​សន្តិ​​​ភាព​អន្តរ​ជាតិ
​Stockholm (SIPRI) បានឲ្យ​ដឹង​ថា មានប្រទេស​ចំនួន៥នៅ​តំបន់អាស៊ី នាំចូល​អាវុធ​ច្រើនជាងគេក្នុងពិភពលោក។

តាមរបាយការណ៍នេះ ក៏បានឲ្យដឹងថា ក្នុងដំណាក់កាលឆ្នាំ២០០៧-២០១១ ប្រទេសទាំង៥
នៅតំបន់អាស៊ី ដែលនាំចូលអាវុធច្រើនជាងគេ ក្នុងពិភបលោកនោះ​ រួមមាន ប្រ​ទេស​​ឥណ្ឌា​
ដែលជា​អ្នក​ទទួល​អាវុធ​​ធំ​បំផុត​ក្នុង​ពិភព​លោក​ ​ដោយ​មាន​ចំនួន​១០​%​ ​នៃ​ការ​​នាំ​ចូល​​អាវុធ​
ទូទាំង​ពិភព​លោក បន្ទាប់មកគឺកូរ៉េខាងត្បូង (៦%) ប៉ាគីស្ថាន (៥%) ចិន (៥%) និងសិង្ហបូរី
(៤%)។ រីឯប្រទេសដែលនាំចេញច្រើនជាងគេក្នុងពិភពលោកឆ្នាំនេះ គឺអាមេរិក រុស្ស៊ី
អាឡឹម៉ង់ បារាំង និងប្រទេសអង់គ្លេស។

យោង​តាម​​វិទ្យាស្ថាន​ដែល​​ជំនាញ​​ខាង​ការ​គ្រប់​គ្រងអាវុធ​ និង​កិច្ច​ការ​រំសាយ​អាវុធ បានឲ្យ​
ដឹង​ថាក្នុង​ពេល​៥​ឆ្នាំ​ ទ្វីបអាស៊ី ​ប្រជុំ​កោះ​ប៉ាស៊ីហ្វិកភាគ​កណ្តាល​ និង​ខាង​ត្បូង​​​ មាន​៤៤​%
​ក្នុង​​ទំហំ​នៃ​ការ​នាំ​ចូលអាវុធ​​ធម្មតា​​។

ដោយ៖ មិនា
ប្រភព៖ Thesun

Tags: weaponasiantake the lead