CamNews

ទូរស័ព្ទ 

Nokia បានសាកល្បងពិសោធ ទូរស័ព្ទប្រើ Android

តាមប្រភពពីកាសែត The New York Times, វិស្វករមួយក្រុមនៅ Nokia បានធ្វើពិសោធប្រើប្រព័ន្ធ
ប្រតិបត្តិការរបស់ Google នៅលើទូរស័ព្ទ Lumia ហើយ Microsoft បានដឹងរឿងនេះ។ បើទោះជា
គំរោងនេះ មិនត្រូវបានរំលឹកដល់ នៅក្នុងដំណើរការចរចារទិញលក់តំលៃ ៧,២ ពាន់លានដុល្លារ
របស់ភាគីទាំងពីរ ប៉ុន្តែបណ្តាប្រភពព័ត៌មានជាច្រើន បានឲ្យដឹងថា Microsoft អាចមានការព្រួយ
បារម្ភ ខ្លាចដៃគូសហការធំបំផុតរបស់ខ្លួន បោះបង់ចោល Windows Phone ទៅចាប់យក Android។
បណ្តាស៊េរីទូរស័ព្ទ Lumia ដណ្តើមបានដល់ទៅ ៨០% ក្នុងចំនួនផលិតផល Windows Phone សរុប
ទាំងអស់ នៅលើទីផ្សារ។

រឿងដែល Nokia អភិវឌ្ឍស្មាតហ្វូន Android វាមិនមែនជារឿង គួរឲ្យភ្ញាក់ផ្អើលអ្វីណាស់ណានោះទេ
ពីព្រោះក្រុមហ៊ុន តែងតែមាន "គំរោង B" នៅក្នុងករណី ពួកគេត្រូវការកែប្រែយុទ្ធសាស្រ្ត ឬចង់ទទួល
បានផលប្រយោជន៍ ពេលចចរចារជាមួយដៃគូសហការ។

សព្វថ្ងៃនេះ មិនច្បាស់ថា "វាសនា" គំរោងប្រើ Android របស់ Nokia ទៅជាយ៉ាងណានោះទេ? ប៉ុន្តែ
ព័ត៌មានភាគច្រើនសុទ្ធតែជឿថា Microsoft នឹងលុបចោលគំរោងនេះ បន្ទាប់ពីការទិញលក់ បានចប់
សព្វគ្រប់ ជាស្ថាពរ៕

ព័ត៌មានគួរឲ្យចាប់អារម្មណ៍ផ្សេងទៀត៖

-  គំនិតច្នៃប្រឌិតថ្មីរបស់ Apple លែងមានទៀតហើយ
- iPhone 5C និង 5S សុទ្ធតែមានបរិមាណថ្ម ច្រើនជាង iPhone 5

- Microsoft ចាប់ផ្តើមអនុវត្តកម្មវិធី ផ្លាស់ប្តូរ iPad ចាស់​ ដូរយកផលិតផលអ្វីក៏បាន របស់ខ្លួន

-
ហេតុផល ៥យ៉ាង ដែលមិនចាំបាច់ឡើងស៊េរីទៅ iPhone 5S បើសិនជាអ្នកមាន iPhone 5 ហើយ

- ជឿទេ សូម្បីតែកូនក្មេងម្នាក់ ក៏អាចដោះសោរ ប្រព័ន្ធការពារ Scan ក្រយៅដៃ នោះលើ
iPhone 5S បានដែរ?

ព័ត៌មានស្តីពីបច្ចេកវិទ្យាថ្មីៗ គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀត សូមចុចត្រង់នេះ !!!

 

ដោយ៖ សិលា
ប្រភព៖ Vexpress


Tags: Nokia tested Android phone microsoft hightech