CamNews

ព័ត៌មានបច្ចេកវិទ្យា 

ជឿទេ សូម្បីតែក្មេងស្រីតូចម្នាក់ ក៏អាចដោះសោរ ប្រព័ន្ធការពារ Scan ក្រយៅម្រាមដៃនៅលើ iPhone 5S បានដែរ?

Feature មួយក្នុងចំណោម Features ដែលលេចធ្លោមួយចំនួនទៀតរបស់ iPhone 5S គឺប្រព័ន្ធ
ការពារសុវត្ថិភាព Scan ក្រយៅម្រាមដៃ។ Feature នេះមានឈ្មោះជាផ្លូវការថា Touch ID វា
មានតួនាទីសំខាន់ៗមួយចំនួន ដែលក្នុងនោះ តួនាទីចំបងគេគឺ ការពារសុវត្ថិភាព កុំឲ្យអ្នកដទៃ
បើកឆែកឆេរ ចូលមើលរូបភាព វីដេអូ ឯកសារផ្សេងៗ នៅក្នុង iPhone 5S (Lock Screen)។

តាមរយះ Feature ថ្មីរបស់ iPhone 5S កាលពីពេលថ្មីៗនេះ លោក iZeeHunter បានបង្ហោះនូវ
រូបភាពមួយសន្លឹក ដែលបង្ហាញឲ្យឃើញ បុរសដែលជាឪពុកម្នាក់ បានដេកលក់យ៉ាងស្កប់ស្កល់
ដោយមានកាន់ iPhone មួយនៅក្នុងដៃ។ ក្មេងស្រីតូចម្នាក់ដែលជាកូនស្រីរបស់គាត់ បានរពិស
ដៃ យកម្រាមដៃឪពុករបស់ខ្លួន ដាក់នៅពីលើប៊ូតុង Home នៃទូរស័ព្ទ iPhone នោះ។

ក្នុងពេលដែលមនុស្សជាច្រើន កំពុងតែរីករាយ ចង់សាកចង់ដឹងស្តីពី Feature Scan ម្រាមដៃ
Touch ID ដែលមាននៅលើ iPhone 5S, ក្មេងស្រីម្នាក់នេះ បានរកឃើញចន្លោះប្រហោង ក្នុង
ការ Unlock Screen iPhone 5S

តាមរយះរូបភាពខាងលើយើងឃើញថា បើសិនជាទូរស័ព្ទនោះជា iPhone 5S គឺក្មេងស្រីតូចម្នាក់
នោះអាច Unlock Screen ទូរស័ព្ទឪពុករបស់ខ្លួន បានយ៉ាងងាយស្រួល។

អ្នកនិពន្ធរបស់ទស្សនាវត្តី Mashable គឺលោក Neha Prakash បានបញ្ចេញមតិជុំវិញ រូបភាព
ខាងលើនេះ បែបកំប្លែងថាៈ "ប្រហែលជា Apple ត្រូវជួលក្មេងស្រីក្នុងរូបភាពខាងលើនេះ ដើម្បី
ធ្វើការត្រួតពិនិត្យ រកភាពចន្លោះប្រហោង ក្នុងការការពារសុវត្ថិភាព សំរាប់ផលិតផលអនាគត
របស់ខ្លួនហើយ មើលទៅ"៕

ព័ត៌មានគួរឲ្យចាប់អារម្មណ៍ផ្សេងទៀត៖

- Omar: "ខ្ញុំមិនដែលធ្លាប់ ត្រូវបាននិរទេសខ្លួនចេញពីប្រទេស ព្រោះតែសង្ហាខ្លាំងនោះទេ

- កូនក្រមុំអាយុ ៨ឆ្នាំ ស្លាប់ក្នុងរាត្រីទឹកឃ្មុំ ព្រោះហូរឈាមខ្លាំងពេក

- តម្រង់ជួរតែម្នាក់ឯង រង់ចាំទិញ iPhone ថ្មី នៅជប៉ុន មុនការដាក់លក់ ១០ ថ្ងៃ

- បន្ទាប់ពី iPhone 5S, 5C បង្ហាញខ្លួនហើយ តំលៃភាគហ៊ុនរបស់ Apple បានធ្លាក់ចុះ ១,៧%

- iPhone 5 ត្រូវបានឈប់ធ្វើការផលិតថ្មីទៀត, iPhone 4S មានតំលៃ 0 $ ពេលទិញមានកុងត្រា

- ទើបតែបង្ហាញខ្លួន iPhone ថ្មីរបស់ Apple ត្រូវបាន Microsoft និង Nokia រិះគន់សើចចំអក

ព័ត៌មានស្តីពីបច្ចេកវិទ្យាថ្មីៗ គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀត សូមចុចត្រង់នេះ !!!

 

ដោយ៖ សិលា
ប្រភព៖ zing


Tags: little Girls fingerprint security iPhone 5S touch ID apple hightech