CamNews

ព័ត៌មានអន្តរជាតិ 

Omar: "ខ្ញុំមិនដែលធ្លាប់ត្រូវ និរទេសចេញពីប្រទេស ព្រោះតែ សង្ហាខ្លាំងនោះឡើយ"

បុរសសង្ហាជនជាតិអារ៉ាប់ បានឲ្យដឹងថា រឿងដែលគាត់ត្រូវបានគេនិរទេសចេញពីប្រទេស ដោយ
ហេតុផលថា គាត់សង្ហាខ្លាំងពេកនោះ គ្រាន់ជាការយល់ច្រឡំប៉ុណ្ណោះ។

កាលពីយប់ម្សិលមិញ (11/9) នៅក្នុងពិធីដេញថ្លៃមួយ ដើម្បីសប្បុរសធម៌ នៅឯទីក្រុង ហូជីមិញ
ប្រទេសវៀតណាម Omar Borkan Al Gala បានផ្តល់បទសម្ភាសន៍ខ្លីមួយ ដល់កាសែតរបស់វៀត
ណាម VnExpress ជុំវិញនឹង ព័ត៌មានចចាមអារាមដែលថា គាត់ធ្លាប់ត្រូវបានគេ និរទេសចេញពី
Arab Saudi  ដោយសារតែ សង្ហាខ្លាំងពេក។

នៅក្នុងការផ្តល់បទសម្ភាសន៍ នៃបញ្ហានេះ Omar បានធ្វើការបកស្រាយថា រឿងនេះ គ្រាន់តែជាការ
យល់ច្រឡំតែប៉ុណ្ណោះ ពោលគឺគាត់មិនដែលត្រូវបានគេ និរទេសចេញពីប្រទេស ដោយសារតែហេតុ
ផល មកពីសង្ហាខ្លាំងនោះទេ។

"ខ្ញុំបានបកស្រាយច្បាស់លាស់ហើយ ស្តីពីបញ្ហានេះ នៅលើកាសែត មុននេះពីរបីខែមុន។ រឿងទាំង
អស់ គឺគ្រាន់តែជាការយល់ច្រឡំប៉ុណ្ណោះ។ ពេលនោះ ខ្ញុំកំពុងតែដើរលេង ក្នុងពិធីបុណ្យមួយ ហើយ
ខ្ញុំបានដើរច្រឡំចូលទៅកាន់កន្លែងមួយ មិនត្រូវពេលវេលា ទើបត្រូវគេចាប់ចេញមកក្រៅ។ ប៉ុន្តែតាម
បណ្តាព័ត៌មាននៅលើអ៊ីនធែណេត, Facebook, Twitter បានចុះផ្សាយ ក៏ដូចជាចែករំលែក និយាយ
បន្ថែមបន្ថយ ហួសពីការពិត។ បើទោះជា ខ្ញុំខិតខំ ប្រឹងបកស្រាយការពិតយ៉ាងណា ក៏មិនអាចឈ្នះ
កំលាំង ព័ត៌មានតពីមួយ ទៅមួយ រីកសាយពាសពេញ អ៊ីនធឺណេតបានដែរ។ ទន្ទឹមនឹងនោះ ពេល
ខ្ញុំបកស្រាយ ក៏មិនសូវមានអ្នកជឿខ្ញុំដែរ។​ ដោយខ្ញុំរវល់ខ្លាំង ជាមួយនឹងការងារផង ទើបបណ្តោយ
តាមនោះទៅ។ មួយរយះពេលក្រោយមក ខ្ញុំក៏បាន បញ្ចេញប្រតិកម្ម និយាយបកស្រាយច្បាស់លាស់
គ្រប់រឿងទាំងអស់ លើទំព័រសារព័ត៌មានផ្សេងៗ"។ Omar និយាយបញ្ជាក់ប្រាប់ អ្នកសារព័ត៌មាន
VnExpress ។

សព្វថ្ងៃនេះ បុរសសង្ហា Omar បានជ្រើសរើសរស់នៅ ប្រទេសកាណាដា។ ដល់ពេលអ្នកសារព័ត៌
មាន VnExpress សួរថា ហេតុអ្វីបានជាលោក បែរជាទៅរស់នៅប្រទេស កាណាដា? បុរសសង្ហា
Omar បានឆ្លើយតបសំណួរនេះថាៈ "ខ្ញុំកើតនៅប្រទេស Iraq, ពេលវេលាមួយភាគធំរបស់ខ្ញុំ គឺបាន
ធំធាត់នៅ Dubai។ ប៉ុន្តែក្រោយមក ខ្ញុំបានសង្កេតឃើញថា កាណាដា គឺជាកន្លែងដ៏អស្ចារ្យមួយ
ដើម្បី អភិវឌ្ឍអាជីពរបស់ខ្ញុំ។ ខ្ញុំបានជ្រើសរើសប្រទេសនេះ ដើម្បីរស់នៅ។ ខ្ញុំក៏មានសញ្ជាតិ កា
ណាដា ហើយរឿងនេះ ក៏បានជួយខ្ញុំ មានភាពងាយស្រួល ទេសចរ នៅតាមបណ្តាប្រទេសជាច្រើន
លើពិភពលោក ជាងមុនផងដែរ" ៕

ព័ត៌មានអន្តរជាតិ ដ៏គួរអោយចាប់អារម្មណ៍មួយចំនួនផ្សេងទៀត ៖

- ក្មេងប្រុសតូច ដែលត្រូវបានគេ ខ្វេះភ្នែកចេញ អាចនឹងមើលឃើញសាជាថ្មី បើការវះកាត់
ទទួលបានជោគជ័យ

- រត់រកពេទ្យជួយ ខណៈខ្លួនឡើងពណ៌ បៃតង ក្រោយឆីខ្យងទន្លេ មិនសំចៃដៃ
- ខ្លោចចិត្ត ៖​ ៤៤ នាក់ស្លាប់ ក្នុងនោះមានទាំង ទារកតូចៗ ក្រោយរថយន្តប៊ើស បោលចូល
ជ្រោះជ្រៅ

តាមដានព័ត៌មានអន្តរជាតិ ដ៏គួរឲ្យចាប់អារម្មណ៍ ជាច្រើនទៀត សូមចុចត្រង់នេះ !!!

ដោយ៖ សិលា
ប្រភព៖ VnExpress


Tags: Omar deport too handsome international news social