CamNews

ផលិតផលថ្មី 

Facebookបានមានសមាជិកដល់ជាង900លាននាក់ លេងសកម្មរាល់ខែ

Facebook ទើបតែផ្តល់ឯកសារS-1របស់ខ្លួននៅលើ SEC ដែលបានអោយដឹងថាគេមានសមាជិក
ដល់ទៅ901លាននាក់(03/2012) ដែលបានលេងយ៉ាងសកម្មជារៀងរាល់ខែ គឺកើនឡើង33% បើ
ប្រៀបធៀបទៅនឹង(03/2011)។​ ក្នុងនោះមានដល់526លាននាក់បានចូលលេងFacebook ជារៀង
រាល់ថ្ងៃគឺកើនឡើង41% បើប្រៀបធៀបនឹងខែ03/2011 និងមាន​ដល់488លាននាក់ចូលFacebook
តាមរយះកម្មវិធីលើទូរស័ព្ទ។

ប្រសិនជាយកចំនួនប្រជាជនទូទាំងពិភពលោក 7,000លាននាក់លើផែនដីគឺមានជិតដល់13%
ចំនួនមនុស្សដែលប្រើFacebook។  សមាជិក901លាននាក់នេះ បង្កើតបានការភ្ជាប់ទំនាក់ទំនង
ជាមួយមិត្តភក្តិបានដល់125 ពាន់លាននាក់នៅលើ Facebook។ គិតជាមធ្យម រៀងរាល់ថ្ងៃនៅលើ
Facebook មាន 3,2ពាន់លាននាក់ដែលចុច"Like" និង​"Comment"។ បើនិយាយពីហិរញ្ញវត្ថុ
Facebook បានអោយដឹងថាពួកគេរកប្រាក់ចំនូល1,1ពាន់លានដុល្លារក្នុងត្រីមាសទីI ក្នុងឆ្នាំ2012
គឺកើនឡើង44,7% បើប្រៀបធៀបនឹងត្រីមាសទីI ឆ្នាំមុន។ ទោះហិរញ្ញវត្ថុមានការកើនឡើង ប៉ុន្តែ
ប្រាក់ចំណេញរបស់គេគឺធ្លាក់ចុះ។ ការថយចុះក្នុងត្រីមាសទីIនេះ នៅសល់តែ137លានដុល្លារ គឺ
ថយអស់10,7% បើប្រៀបធៀបត្រីមាសទីI ឆ្នាំមុន៕

ដោយ៖ និស្ស័យ
ប្រភព៖ tte


Tags: facebookhightech