CamNews

យុទ្ធនាការប្រមូលខោខាវបូយចាស់ៗ១លានខោ ដើម្បីបរិច្ចាកជួនយុវជនដែលគ្មានផ្ទះសម្បែង


មានយុវវ័យអាមេរិកជាច្រើនរដ្ឋបានប្រមូលខោខាវបូយ ដើម្បីចែកដល់យុវវ័យជាច្រើនទៀត
ដែលគ្មានផ្ទះសម្បែង ដោយបានបំបែកឯកទក្ទកម្មប្រមូលបាន១លានខោក្នុងរយះពេល
តែមួយខែប៉ុណ្ណោះ។ ក្នុងរយះពេល៥ឆ្នាំដែល DoSomething.org បានសហការជាមួយហាង Aeropostale ហើយ និងតារាសីល្បះក្មេងៗជាច្រើនបានចាប់ផ្ដើមបង្កើតយុទ្ធនាការប្រមូល
ខោខាវបូយដើម្បីបរិច្ចាកដល់យុវវ័យដទៃ ដែលពុំមានផ្ទះសម្បែងរស់នៅតាមចញ្ចើមថ្នល់។

កម្មវិធីនេះបានផ្ដល់ខោខាវបូយប្រមាណជាង ២.៥លានខោ ក្នុងកម្មវិធីដំបូងកាលពីឆ្នាំ
ទៅមិញ។ ហើយក្នុងយុទ្ធនាការលើកទី២ដែលបានប្រកាសចាប់ផ្ដើមបើកកាលពីចុងខែ
មករាកន្លងមកនេះ បាននាំអោយមានការភ្ញាក់ផ្អើលជាខ្លាំង ដោយក្នុងរយះពេល១ខែ
ពួកគេអាចប្រមូលខោចាស់ៗបានរហូតដល់១លានខោ ដោយមានការចូលរួមពីហាង
ចំនួនប្រមាណ១០០០ សាលារៀនប្រមាណ១២០០០ និងមានមនុស្សមកបរិច្ចាក់ផ្ទាល់
ប្រមាណជាង ១២៥០០០ នាក់។

Demi Lovato ជាអ្នកប្រកាសចាប់ផ្ដើមកម្មវិធីនេះកាលពីចុងខែមករាកន្លងមកបានប្រាប់ថា
ខ្ញុំមានសេចក្ដីរីករាយជាខ្លាំង ដែលខ្ឡួនបានចួលរួមក្នុងយុទ្ធនាការ ដែលជួយដល់ជីវិតរស់
នៅរបស់យុវវ័យ ដែលមានអាយុស្របាលខ្ញុំតែមានជីវភាពខុសគ្នាជាពិសេស គឺអ្នកដែល
គ្មានទីលំនៅ ខ្ញុំក៏សូមអរគុណដល់អ្នក ដែលគាំទ្រខ្ញុំក៏ដូចជារាល់មិត្តទាំងឡាយ ដែលបាន
ជួយគ្នានាំអោយការងារសប្បុរសធម៍មួយនេះអាចដំណើរការទៅបានរហួតប្រមួលបាន
ជាង១លានខោ អ្នកទាំងអស់គ្នាពិតជាអស្ចារ្សណាស់!

ចុះអ្នកគិតយ៉ាងណាប្រសិនបើមានយុទ្ធនាការសប្បុរសធម៍បែបនេះនៅកម្ពុជា?
តើអ្នកអាចរើទូខោអាវរបស់អ្នកយកខោអាវដែលចាស់ៗមកបរិច្ចាកដែរឬទេ?
ដោយ៖ វឌ្ឍនា
ប្រភពពី៖ huffingtonpost

Tags: charityteen