CamNews

ចាប់បានជនបរទេសដែលលាក់ថ្នាំញៀនក្នុងពោះ ៦ នាក់នៅអាកាសយានដ្ឋានអន្តរជាតិ Kuala lumpur


បើតាមសារព៌មាន SEPANG បានអោយដឹងថាជនជាតិបរទេស៦នាក់ដែលក្នុងនោះមាន២នាក់
ជាជនជាតិ Nigerian និងម្នាក់ជាជនជាតិ Iranian ដែលរកឃើញថាមានគ្រឿងញឿនជាប់ខ្លួន
និង៣នាក់ទៀតដែលកំពុងឋិតនៅស្ថានភាពជាជនសង្ស័យដែលខាងសមត្ថកិច្ចពុំបានប្រាប់
អត្តសញ្ញាណត្រូវបានឃាតខ្លួនក្រោយពេលដែលពួកគេព្យាយាមឆ្លងកាល់អាកាសយានដ្ឋាន
អន្តរជាតិ Kuala Lumpur ជាមួយនឹងថ្នាំញៀនជាប់ក្នុងក្រពះ។ លោក Datuk Zainul ជំនួយការ
ប្រធានអាកាសយានដ្ឋានបានប្រាប់អោយដឹងថាជនជាតិ Nigerian ២នាក់និងជនជាតិ Iranian
ម្នាក់ទាំង៣នាក់លាក់ថ្នាំញៀនប្រភេទ Syabu ចំនួនសរុប ២.៥គីឡូក្រាមដែលមានតម្លៃប្រមាណ
២៦១០៦៣​ដុល្លាអាមេរិក។

ថ្នាំទាំងនោះត្រូវបានគេខ្ចប់ក្នុងស្រោមអនាម័យប៉ុនមេដៃហើយលាក់ទុកក្នុងក្រពះ។ ការយក
ចេញនូវថ្នាំញៀនទាំងនេះប្រើពេលអស់ប្រមាណជា៦ម៉ោងក្នុងម្នាក់ ហើយនៅមានជនសង្ស័យ
៣នាក់ផ្សេងទៀតដែលពុំទាន់បានពិនត្យច្បាស់លាស់ឋិតនៅក្នុងស្ថានភាពឃាត់ខ្លួនទុកជា
បណ្ដោះអាសន្ន។

បើរាប់ពិខែមករាមកអាកាសយានដ្ឋាននេះចាប់បានជនដែលប្រើល្បិចផ្សេងៗក្នុងការលាក់
ថ្នាំញៀនមក១១នាក់ហើយ។
ដោយ៖ វឌ្ឍនា
ប្រភពពី៖ youthealth