CamNews

សុខភាព 

ការសាកល្បងជំងឺបេះដូងអាចឲ្យយើងដឹងជាមុន ពីគ្រោះថ្នាក់នៅពេលចាស់


វាស៊ីនតោនៈ ការធ្វើការសាកល្បងមួយលើសកម្មភាពនៃទំហំបេះដូងអេឡិចត្រនិច
អាចជួយឲ្យយើងដឹងជាមុនពីរោគគាំងបេះដូងនៅថ្ងៃអនាគត  លើមនុស្សពេញវ័យ
ដែលមានសុខភាពល្អ អាចមានអាយុលើស៧០ឆ្នាំ       នេះបើយោងតាមការសិក្សា
មួយរបស់អាមេរិចបាននិយាយកាលពីថ្ងៃអង្គារ។  អ្នកស្រាវជ្រាវជាច្រើនបានធ្វើការ
ពិនិត្យលើមនុស្សពេញវ័យដែលមានសុខភាពល្អចំនួន២,១៩២នាក់        មានអាយុ
ចាប់ពី៧០ឆ្នាំ ដល់ ៧៩ឆ្នាំ នៅក្នុងរយៈពេល៨ឆ្នាំ   ដោយយោងតាមការសិក្សាមួយ
បានចេញផ្សាយនៅក្នុងសារពត៌មាន the American Medical Association។
ប្រធានជាច្រើនបានចាប់ផ្តើមការសិក្សា  ដោយការទទួលបានអគ្គិសនីហទយលេខ
មួយ ដែលយើងហៅថា   EKG   ឬ   ECG    ដែលប្រើសំរាប់កំណត់ពីទំហំសុខភាព
បេះដូង។ មនុស្សដែលបង្ហាញពីភាពមិនប្រក្រតីនៅក្នុងEKGs របស់ពួកគេ គឺវាមាន
ន័យថា ពួកគេនឹងមានគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរ
មួយនៃជំងឺបេះដូង លើសពីល្បឿននៃការ
សិក្សាជាងមនុស្សដែលមាន EKGs ធម្មតា​   ទោះបីជាអ្នកស្រាវជ្រាវបានកែតម្រូវនូវ
កត្តាគ្រោះថ្នាក់ជាច្រើន ដូចជា    ជំងឺទឹកនោមផ្អែម និង ជាតិខ្លាញ់ក្នុងប្រម៉ាត់ខ្ពស់។
មនុស្សដែលមានភាពខុសប្លែកពីធម្មតាតិច    បង្ហាញឲ្យឃើញនៅពេលធ្វើការសាក
ល្បងជាលើកដំបូងរបស់ពួកគេមាន​ ៣៥% នៃគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរនៃជំងឺគាំងបេះដូង
ចំណែកមនុស្សដែលមានភាពខុសមិនប្រក្រតីខ្លាំងខ្លា មានដល់ទៅ៥១% ដែលអាច
ប្រឈរមុខនឹងគ្រោះថ្នាក់កាន់តែច្រើន នេះបើយោងតាមអ្នកស្រាវជ្រាវបាននិយាយ។
ការស្រាវជ្រាវនេះបានយកពត៌មានមកពីEKG និង​​និយាយបន្ថែមថា វាអាចបណ្តាល
បង្កឲ្យមានជំងឺផ្សេងទៀត     ដើម្បីឲ្យយើងដឹងជាមុនពីមនុស្សដែលមានជំងឺបេះដូង
នេះជាពាក្យសំដីអ្នកនិពន្ធលោក Douglas Bauer     ជានាយកនៃសាកលវិទ្យាល័យ
California San Francisco Division of General Internal Medicine Research Program។
ទោះជាយ៉ាងណាក៏ដោ មានអង្គការជាច្រើនដូចជា the American Academy of Family
Physicians មិនបានប្រើប្រាស់
EKGs សំរាប់ព្យាបាលជំងឺបេះដូងដើម្បីឲ្យអ្នកជំងឺមាន
ភាពធូរស្រាលទេ ដោយសារតែវាមានតំលៃថ្លៃ និង ខ្វះសំភារៈសំរាប់ធ្វើការសាកល្បង
លើសុខភាពដើម្បីឲ្យវាទទួលបានជោគជ័យក្នុងការពេសោធន៍។
នៅពេលចាប់ផ្តើម គឺវាបានខ្វះនូវសំភារៈមួយចំនួនដែលមានផលប្រយោជន៍ និង មិន
មានតំលៃច្បាស់លាស់ ដំបូងន្មានដ៏ល្អគឺមិនត្រូវប្រើ ECGs   លើអ្នកជំងឺដែលមិនមាន
រោគសញ្ញា និង មិនបានគិតពីអាយុរបស់អ្នកជំងឺ​       ដោយយោងតាមការបកស្រាយ
Philip Greenland of the Northwestern University Feinberg School of Medicine។
ទោះជាយ៉ាងនេះក្តី ការយកចិត្តទុកដាក់ថែរក្សា ពត៌មានលំអិត  តំលៃសមរម្យ ត្រូវតែ
យកមកប្រើការនៅជំហានបន្ទាប់នៅក្នុងការបកប្រែរូបមន្ត   នូវពត៌មានគ្រោះថ្នាក់ទៅ
ក្នុងឯកសារ និង ធ្វើតាមវិជ្ជបញ្ជា។ ជំងឺគាំងបេះដូងគឺបានសំលាប់មនុស្សជាច្រើនក្នុង
ប្រទេសអាមេរិច យោងតាម the American Heart Association ។

ដោយៈ  វណ្ណៈ

ប្រភពៈ​​ channelnewsasia 





Tags: WASHINGTON Health