CamNews

សុខភាព 

វិធីងាយៗ សំរាប់ព្យាបាលការឈឺក្បាល យ៉ាងមានប្រសិទ្ធិភាព (មានវីដេអូ)

ឈឺក្បាលបណ្តាលមកពីបញ្ហាមួយចំនួនដូចជា៖ Stress គេងមិនគ្រប់គ្រាន់ និង ការអស់់កំលាំង។ ដូច្នេះខាងក្រោមនេះ គឺជាវិធីងាយៗសំរាប់ព្យាបាលការឈឺក្បាលបានយ៉ាងមានប្រសិទ្ធភាព៖







វិធីទី១
យកទឹកក្តៅឧណ្ណៗ ១កែវ ដាក់កញ្ចប់តែបៃតង ១កញ្ចប់ចូល ហើយច្របាច់ក្រូចឆ្មារ ១/២ ផ្លែ កូរឲសព្វ រួចទទួលទាន ដើម្បីបំបាត់ការឈឺចាប់ភ្លាមៗ។

វិធីទី២
ចិត្តសំបកក្រូចឆ្មារ ២រឺ៣ ផ្លែ ហើយបុកវាឲម៉ត់ បន្ទាប់មកលាបលើថ្ងាស ដើម្បីបំបាត់ការឈឺចាប់ ភ្លាមៗ។

វិធីទី៣
យកទឹកឳឡឹក១កែវ រួចដាក់់ស្ករស១ស្លាបព្រាកាហ្វេ បន្ទាប់មកទទួលទានជាការស្រេច។ វិធីនេះ អាចកាត់បន្ថយការឈឺក្បាល ដែលបណ្តាលមកពីកំដៅ។

វិធីទី៤
យកម្សៅដើមយីហ៊ុប ២ស្លាបព្រាបាយ ចាក់ទឹកចូលបន្តិច រួចកូរឲសព្វ។ លាបទៅលើសៀតផ្កា និងថ្ងាស ជាការស្រេច។

សំរាប់ការឈឺក្បាលរ៉ាំរៃ

ទទួលទានទឹកដែលលាយជាមួយទឹកឃ្មុំ នៅពេលមិនទាន់បរិភោគអាហារ ជារៀងរាល់ព្រឹក។

 


ប្រែសំរួលដោយ៖  មុន្នី
ប្រភព៖  homeveda 


Tags: how to cure headache health